ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូ២​គ្រឿង​បុកគ្នាពេ​ញទំហឹង បណ្តាលម្នាក់​ស្លាប់ និងរបួស​ធ្ងន់​ម្នាក់​ នៅស្រុក​មង្គលបូរី

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បាន​ស្លាប់ និងម្នាក់ទៀត​រងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរា​ចរណ៍​រវាង​ម៉ូតូនិង​បុកគ្នាពេញទំហឹង កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិភ្នំធំ ឃុំអូរ​ប្រា​សាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍​បាន​ឲ្យដឹងថា​៖នៅមុនពេលជួបគ្រោះថ្នាក់​ចរាចរណ៍នេះ​កើតឡើង គឺស្ត្រីម្នាក់​ជាសិស្សសាលា​បាន​ជិៈ​ម៉ូតូម៉ាកហុងដាឌ្រីម បើកបរ​តាមប​ណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុងទិ​សដៅពីត្បូងទៅជើង ហើយមាន​បុរស​ម្នាក់​ជិៈម៉ូម៉ាក់ម៉ាក​អ៊ិចសាយទ័រ បើកប​រស្រប​ទិសគ្នា​បានបុក​ពីក្រោយ​ពេញទំហឹង បណ្តាលដួ​លរបួស​ស្ត្រីរង​គ្រោះរបួ​សធ្ងន់ និង​បុរស​បា​នទៅបុ​កបង្គោលភ្លើង​បែកក្បាលស្លាប់នៅនឹ​ងកន្លែងតែម្តង។

ក្រោយ​កើតកើតហេតុមន្ត្រីន​គរបា​លចរាចរណ៍ផ្លូវ​គោកស្រុក​មង្គលបូរី បាន​ចុះទៅពិ​និត្យនិងធ្វើការវា​ស់វែងតាមជំនាញ។ពាក់ព័ន្ធករណីខាងលើនេះ មន្ត្រីន​គរបា​លចរាចរណ៍​បាន​ឲ្យដឹងថា មូល​ហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់ចរា​ចរណ៍កើតឡើង គឺបង្កឡើង​ដោយ​ដោយ​បុរស​ជនរង​គ្រោះ​បាន​បើកម៉ូតូបុក​​ពីក្រោយស្ត្រី​ជាសិស្សសាលា បណ្តាលស្លាប់ម្នាក់ និងរបួស​ម្នាក់ធ្ងន់​ ត្រូវបានបញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។

មន្ត្រីនគរ​បាលបា​នបញ្ជាក់​ថា៖ក្រោយ​វាស់វែង​ហើយ ជនរងគ្រោះដែលបាន​ស្លាប់ ត្រូវបានប្រគ​ល់ជូន​សាច់ញាតិយកទៅ​ធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែ​កមធ្យោបាយទាំងពី​ម៉ូតូ​ ដែ​លបង្ក​ហេតុ ត្រូវបានយកទៅរក្សាទុក​នៅអធិការដ្ឋានគរបាលស្រុកមង្គលបូរី ដើម្បីដោះ​ស្រាយ​តាមច្បាប់ជា​ក្រោយ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button