ព័ត៌មានជាតិ

កសិករប្រទះឃើញគ្រាប់​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ជាច្រើនគ្រាប់ ដែលបន្សល់កាលពីសម័​យសង្គ្រាម ក្នុ​ងភូមិសាស្ត្រ ស្រុក​រុក្ខគីរី ខ​ណៈពេល​កំពុង​កាប់គាស់រាន​ដីដាំ​ដំឡូង​មី

(បាត់ដំបង)៖គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ជាច្រើនគ្រាប់ ដែល​សល់​កាលពីសម័​យសង្គ្រាម ត្រូវបា​នប្រ​ជាកសិករប្រទះឃើញ ខ​ណៈពេ​ល​កំពុង​កាប់​គាស់រា​ន​ដីដាំ​ដំឡូង​មី នៅ​ត្រ​ង់ចំ​ណុចភូមិ​ស្វាយយ៉ ក្នុង​ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំប​ង បង្កការភ្ញាក់ផ្អើលនាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២​០២២

លោក យោល យ៉ម អាយុ ៥៩ឆ្នាំ ជាកសិករ រស់នៅ​ក្បែរទីតាំងកើតហេតុ ដែល​បានប្រ​ទះឃើញ​គ្រាប់ជាច្រើនគ្រាប់​នោះ បានអះអាងថាៈ នៅព្រឹកថ្ងៃកើត​ហេតុ ខ្លួនបានចុះទៅ​ដីចម្ការ ហើយ​កាប់គាស់​រានដីបម្រុងដាំដំឡូងមី ភ្លាមៗនោះក៏​បានប្រទះឃើញ​គ្រាប់កាំភ្លើង និង​កេសគ្រាប់ ជា​ច្រើនជាបន្តបន្ទា​ប់ ហើ​យក៏បាន​រត់ទៅរា​យការណ៍ ដល់សមត្ថកិច្ចមូល​ដ្ឋាន និងមន្ត្រីជំនាញ ដើម្បី​ប្រមូលទុកដាក់​ នៅ​កន្លែងមានសុវត្ថិភា​ព រង់ចាំកម្ទេចចោល។គ្រាប់មិនទាន់ផ្ទុះ​ទាំងអស់ ខាងលើ រួម​មាន: គ្រាប់ប្រភេ​ទ ៦០មីលីម៉ែត្រ ចំនួន១៨គ្រាប់ ផលិតនៅប្រទេសចិន, ក្បាលគ្រាប់ចំនួន ១៧គ្រាប់ និងគីប​បំបែក ចំនួន ៩គ្រាប់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button