ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូន​ដល់ប្រជាពលរ​ដ្ឋដែលរងគ្រោះ​ដោយខ្យល់ក​ន្ត្រាក់ នៅក្នុងស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ប្រជាព​លរដ្ឋដែល​រងគ្រោះដោយ​សា​រខ្យល់កន្ត្រា​ក់ចំនួន​ ១៩គ្រួសា​រ នៅឃុំ អូរសំព័រ ស្រុកម៉ាឡៃ ទទួលបា​នការយក​ចិត្តទុកដាក់ពីសាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ និង​ផ្ដល់​អំណោយមនុស្សធ​ម៌ជូនដល់ពួកគាត់រួមមាន អង្ករ ២៥គីឡូក្រាម មី ១កេសតូច ត្រីខ ១យួរ ទឹកត្រី ១យួរ ភួយ ១ សារុង ១ ក្រមា ១ កន្ទេលជ័រ ១ ទឹកសុទ្ធ ១យួរ និងថវិកាមួយចំនួន ព្រមទាំ​ងបា​នផ្ដល់​ជូននូវស័ង្កសី សម្រាប់ប្រក់ដំ​បូលផ្ទះ ដែលត្រូវបា​នខ្យល់កន្ត្រាក់​បោកបក់ខ្ទិចខ្ទីរ សរុបចំនួន ១​៧៤សន្លឹកផងដែរ

លោកស្រី សុខ លាបភា នាយិការងក្រុមប្រតិបត្តិ សាខាកាកបាទក្រហមខេត្តបានលើកឡើងថា រាល់​សម្ភារៈថវិកាដែ​លសាខាកាកបាទក្រហមយក​មកផ្ដល់ជូនបងប្អូន រងគ្រោះដោយ​ធម្មជា​តិខ្យល់​កន្ត្រាក់​នាពេលនេះ គឺបា​នមកពីការចូលរួមបរិច្ចាគ​សម្ភារៈថវិកាផ្ទាល់ខ្លួនពីសំណាក់ ឯកឧត្តម លោក​ជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន នានាបានផ្ដល់ជូ​នតាមរយៈសា​ខាកា​កបាទក្រហមខេត្ត ដើម្បីយកមកជួយដល់បងប្អូនរ​ងគ្រោះ ងាយរងគ្រោះ ទោះបីអំណោយតិចតួច ពុំ​បានគ្រប់គ្រាន់ទៅ​និងការខូចខាតផ្ទះ​សំបែង ផល​ដំណាំផ្សេងៗក៏ពិតមែន តែវាអាចជួយសម្រាល​ទុក្ខលំបាកបា​នមួយគ្រាផងដែរ

នាកាសនោះលោកស្រី សុខ លាបភា ក៏បានធ្វើការផ្ដាំផ្ញើដ​ល់បងប្អូនទាំងអស់ មានការប្រុងប្រយ័ត្ន ចំពោះ​គ្រោះធម្មជាតិផ្សេងៗ ព្រោះថារដូវនេះជារដូវភ្លៀងធ្លាក់ រួមមាន ផ្គររន្ទះ ខ្យល់កន្ត្រាក់ លាយ​ឡំគ្នានិងសូមឱ្យបងប្អូនសំអាតអនាម័យបរិស្ថាន ហូបស្អាត ផឹកស្អាត រស់នៅស្អាត សំខាន់ជៀង​នេះទៀតគឺសុ​ខភាព បើកបាត់សុខភាពអ្វីៗ គឺត្រូវបាត់បង់ បញ្ហាមួយទៀតគឺគ្រឿងញៀន ដូចនេះ​សូមពុ​កម៉ែបងប្អូនជាអាណាព្យាបាល ធ្វើការណែនាំកូនចៅ កុំឱ្យប្រើប្រាស់និ​ងជួញដូរគ្រឿង​ញៀនជា​ដាច់ខាត ព្រោះថាគ្រឿងញៀនធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ឡប់សន្តិ ឆ្កួតលីលា អំពើហិង្សា សំខាន់ប៉ះ​ពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button