ព័ត៌មានជាតិ

បញ្ជូនខ្លួនជ​នជាតិវៀតណាម ​​៣នាក់ ទៅកាន់​តុលាកា​រខេត្តស្វា​យរៀង ពា​ក់ព័ន្ធករ​ណីគ្រឿងញៀន

ខេត្តស្វាយរៀង៖ដោយ​មាន​ការចង្អុល​បង្ហា​ញ​ពីលោ​កឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអា​វុធហត្ថខេត្តស្វាយ​រៀង និង​មានកា​រសម្រប​សម្រួលនី​តិវិធី​ដោយ​លោក ដូរ៉ា អង្គប្រទាន ព្រះរាជ​អា​ជ្ញារង នៃ​អយ្យការអម​សាលាដំបូង​ខេត្តស្វាយរៀង​ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស​ហ​ការ​ជាមួយកម្លាំងមូល​ដ្ឋានកងរា​ជ​អាវុធហត្ថក្រុង​បាវិត ដឹក​នាំដោយ​លោកវរសេនី​យ៍ឯក ស្រី វុត្ថា មេ​ប​ញ្ជាកា​ររងកងរាជអាវុធ​ហត្ថខេត្ត បានចុះបង្ក្រា​បករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់​ដោយ​ខុសច្បាប់នូវសា​រធាតុញៀន នៅចំណុចកាស៊ីណូ​វីននឺស ស្ថិតនៅ​ក្នុងភូមិបា​វិតកណ្តាល សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីវេលាម៉ោង ១០និង០០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន០​៣ នាក់ (ជនជាតិវៀតណា​ម)

រាជអាវុធហត្ថបានឲ្យដឹងថា៖ជនសង្ស័យដែលកម្លាំង​ចាប់ឃាត់ខ្លួន​នោះរួមមាន៖

.ឈ្មោះ វិន វ៉ាងញី ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម មានទី​លំនៅ​បច្ចុប្បន្នស្នាក់​នៅបន្ទប់ជួល ភូមិ​បាវិតណ្តាល សង្កាត់​បាវិត ក្រុងបាវិត។

.ឈ្មោះ​ ហ៊្វាក ហាយ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀត​ណាម មុខរបរមិនពិតប្រាកដ មានទី​លំនៅស្នាក់នៅកា​ស៊ីណូវីននឺស ស្ថិត​នៅភូមិបាវិតកណ្តាល​ សង្កាត់បាវិត ក្រុងបាវិត ។

.​ឈ្មោះ ហូ ជីហ្វា ភេទប្រុស អាយុ២១ ឆ្នាំ ជ​នជាតិវៀតណាម មានទីលំនៅ​បច្ចុប្បន្នស្នាក់​នៅកាស៊ី​ណូវី​ននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កា​ត់បាវិត ក្រុងបាវិត។វត្ថុតាងដែរដកហូតបានរួមមាន៖

.ក្រាមពណ៌​សថ្លា ចំនួន ១១ កញ្ចប់ មាន ទម្ងន់( ១០,៨៦)គិតទាំ​ងសំបកវេចខ្ចប់

.ថ្នាំគ្រាប់ពណ៌​ប្រផេះចំនួន ​០១ កញ្ចប់ មាន ទម្ងន់( ,៩០)គិតទាំង​សំបកវេចខ្ចប់

.ម៉ូតូ​ចំនួន ០១ គ្រឿង

.ទូរស័​ព្ទដៃចំនួន ០៣ គ្រឿង

.លិខិតឆ្លងដែនចំនួន ០១

៦​.អត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក

.សម្ភារវេចខ្ចប់ ​និងសម្ភារប្រើប្រាស់គ្រឿង​ញៀនមួយចំនួន។

ជន​សង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិ​យាល័យប្រឆាំ​ងគ្រឿងញៀន កងរាជអាវុ​ធហត្ថខេត្ត​ស្វាយរៀង បញ្ជូនខ្លួនទៅតុលាការខេត្តស្វាយរៀងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្ដន្ទាទោស​តាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button