ព័ត៌មានជាតិ

ផ្លូវ១​ខ្សែ ស្រះទឹក កុដិ​ ដំបូល​សាលាឆា​ន់​ និងវេ​ទិការ​កិត្តិយស​ នៅ​វត្ត​ល្ងើន ស្រុកស្វាយជ្រំ ត្រូវបាន​សម្ភោធ​ដាក់​ឲ្យដំណើ​រការ ក្រោមអធិបតី​ភាពលោកជំទា​វកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងទំនា​ក់ទំនងជាមួយរដ្ឋស​ភាព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈ​អភិបាល​ខេត្តស្វាយរៀង​ នៅថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព..២៥៦៦​ ត្រូវនឹងថ្ងៃទី០៦​ ខែ​ម​ករា ឆ្នាំ២០២៣​ បានអញ្ជើញអធិបតីក្នុងពិធីសម្ពោធផ្លូវ១ខ្សែ ស្រះទឹក កុដិ​ ដំបូលសាលាឆាន់​ និង​វេទិការកិត្តិយស​ ដែលចំ​ណាយថវិកាសាងស​ង់អស់​៣៧១.៥៧០$​ នៅវត្តល្ងើន ស្ថិតនៅ​ភូមិព្រៃពោ​ធិ៍ ឃុំដូនស ស្រុកស្វា​យជ្រំ ខេត្ដស្វាយរៀង។

ថ្លែងក្នុងឱកាស​នោះលោកជំទាវ បានមានប្រសាសន៍​ផ្តាំផ្ញើរ​ការសួរសុខទុក្ខ​ពីសំណាក់​សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាលស​ម្តេចទាំងទ្វេរ​តែងតែ​មានម​នោសញ្ចេតនា ស្រ​លាញ់រាប់អាននិងរួ​មសុខទុក្ខជាមួ​យបងប្អូនជនរួមជាតិទាំងអស់ និងជួយ​ដោះស្រា​យទុក្ខលំបាកសព្វបែ​បយ៉ាង គ្រប់ទី​កន្លែងទូទាំងប្រទេស។

លោកជំទាវបានបន្តទៀតថា​ សមិទ្ធិផលដែល​បានបានដាក់ស​ម្ពោធក្នុងថ្ងៃនេះ គឺដោយសា​រតែប្រទេ​ស​មានសុខសន្តិភាពពេញលេញ​ ក្រោមកា​រដឹកនាំប្រកបដោយកិត្តិបណ្ឌិតរ​បស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករ​ដ្ឋមន្រ្តីនៃកម្ពុជា​ ដែលអនុញ្ញា​តិឲ្យប្រជាព​លរដ្ឋអា​ចប្រារព្ធពិធីសា​សនាទៅតាម​បែបប្រពៃណី​រៀងៗខ្លួន​ ។ជាមួយគ្នានោះលោកជំទាវ ក៏បានថ្លែងអំណ​រគុណ​ លោ​កជំទាវឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រម​ទាំងក្រុមគ្រួសារ សប្បុរជនជិ​តឆ្ងាយដែ​លបានចូល​រួមដោយទឹ​កចិត្តសប្បុរសជ្រះថ្លាកសាង ផ្លូវ១ខ្សែ ស្រះទឹក​ និងកុដិ នៅវត្តល្ងើន យើងនេះ ឱ្យលេច​ជាសមិទ្ធ​ផលរួចរាល់​ជាស្ថាព​រហើយរៀប​ចំពិធីសម្ពោធឆ្លងយ៉ាងអធិក​អធមនាឱកាសនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!