ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យ រៀបចំតុបតែ​ងផ្លូវរម​ណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បី​ត្រៀមទ​ទួលភ្ញៀវទេ​សចរនា ក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ

ខេត្តប៉ៃលិន ៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានដឹ​កនាំក្រុម​ងារ មន្រ្តីសាលាខេត្ត និងយុវជន ស...ក ខេត្ត ចុះទៅរៀបចំតុបតែង ផ្លូវឡើងទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណ:ថ្ងៃចូលឆ្នាំសកលជិតមកដល់ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកលេង​កម្សាន្តកាន់តែច្រើនកុះករ។

រដ្ឋបាលខេត្តប៉ៃលិ​ននិងក្រុមការងារ ចូលទៅរៀបចំបោសសម្អាត កាប់ឆ្កាព្រៃ​នៅសង​ខាងផ្លូវឡើង​ទៅ​លេងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដោយបែ​ងចែកជាក្រុមៗផងដែរ។ ក្រុមខ្លះ​ដើររើ​សសំរា​មនៅសង​ខាងផ្លូវ ក្រុមខ្លះជម្រះ​ស្មៅ កាត់មែកឈើនៅក្បែរចិញ្ចើមផ្លូវ និងក្រុមខ្លះទៀតជីកកកា យដីជើងភ្នំ ដាក់នៅកន្លែងមានជង្ហក់ ដែលទឹកភ្លៀងហូរដាច់។

ម្យ៉ាងវិញទៀត រដ្ឋបាល​ខេត្តប៉ៃលិន ក៏បានរៀបចំតុប​តែងដាក់ជាផ្កាភ្ញីនៅសងខាងផ្លូវ និងដាំផ្កា​ចម្រុះពណ៌​នៅក្បែរច្រកទ្វារផ្លូវឡើងទៅកាន់រម ណីយដ្ឋាន ដ៏ស្រស់ស្អាតនេះផងដែរ។ ហើយ​នៅថ្ងៃបុណ្យចូ​លឆ្នាំសកលខាងមុខនេះ គេសង្ឃឹមថា នឹង​មានភ្ញៀវទេសចរ ចូលមកលេ​ងកាន់​តែច្រើន ខណ:ទឹក​ជ្រោះមា​នច្រើន​ជាន់ ហើយ​ថ្លាឈ្វេង​ ដូច​កញ្ចក់ឆ្លុះ​មុខ ​មានសភាពត្រជាក់ស្រេប ពេលភ្ញៀវ​ចុះទៅលេង បំបា​ត់នូវក្តីកង្វល់ និ​ងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ប្រាជ្ញាភ្លឺស្វាង អាចនឹងធ្វើ​ឱ្យភ្ញៀវខ្លះ ជាសះស្បើយពីជម្ងឺស្ត្រេសថែមទៀតផង។

ម្យ៉ាងវិញទៀត រមណីយដ្ឋានខាងលើ ជាកន្លែងដែលមានទេស​ភាពស្រស់ស្អាតជាងរ​មណីយដ្ឋាន​នានា​នៅទូទាំងខេត្តប៉ៃលិន ខណ:ដែលផ្លូវចូលទៅលេងកម្សាន្តក៏ស្រួល មានចាក់បេតុង តាំងពីដើម​ផ្លូវ រហូតដល់កន្លែងចុះលេងទឹកជ្រោះតែម្តង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!