ព័ត៌មានជាតិ

ប្រជាពលរដ្ឋមួយ​គ្រួសារ បាត់ប្លង់ដី​ស្រែចំនួន៤ប្លង់​ប្រហែ​ល៤០ហិកតា សង្ស័យ​ចោរចូល​លួចក្នុង​ផ្ទះចាំ​ស្រែ ម្ចាស់ប្រកា​សបើ​មានអ្នកណាឃើញ​យកមកប្រគ​ល់ឱ្យវិញ នឹងជូនសគុណ៥០០​ដុល្លារ

ខេត្តប៉ៃលិន៖នា​ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ មានបុរ​សម្នាក់ រស់នៅក្នុងភូមិបរឌិននៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានអះអាងថា កាល​ពីជាង៣ខែមុន ក្រុមគ្រួសារកូនៗ រប​ស់​គាត់ បានបាត់ប្លង់ដី​ស្រែចំនួន៤ប្លង់ ដែល​មានទំហំប្រហែល៤០ហិកតា ខណៈ​រក្សាទុក​នៅក្នុង​រោងផ្ទះចាំដី​ស្រែរបស់ខ្លួន ស្ថិតនៅក្នុងភូ​មិកំពង់ចំលងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ថ្ងៃមួយ គាត់​ចាក់សោរទុកចោ​ល ស្រាប់តែពេលត្រឡប់មកវិញ ឃើញផ្ទះ​របើកទ្វារ​ទាំងកណ្តា​លថ្ងៃត្រង់ តែមិ​នចាប់ភ្លឹក​ទេ ព្រោះគិតថា​ មិន​បាត់អ្វីនោះទេ​ ដោយសារនៅក្នុងផ្ទះ គ្មានប្រាក់​កាស​នោះឡើយ មានតែប្លង់​ដីស្រែប៉ុណ្ណោះ លុះ​នៅថ្ងៃចុងក្រោយ គាត់ខំរុករកមើលប្លង់ ដើម្បីឱ្យគេ​វាស់​ធ្វើប្លង់រឹង ស្រាប់តែ​បាត់អស់រលីង បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ប្រភពព័ត៌មា​នបានឱ្យដឹងថា ៖ ជនរងគ្រោះ ដែលបាត់ប្លង់ដីស្រែចំនួន៤ប្លង់ ប្រមាណ៤០ហិកតា មាន ឈ្មោះ ដូចខាងក្រោម ទី១. ឈ្មោះ ចាន់ ចន ភេទប្រុស អាយុ៧៥ឆ្នាំ ត្រូវជាឪពុក ទី២. ជា នន ភេទស្រី អាយុ៧០ឆ្នាំ ត្រូវជាម្តាយ ទី៣. ឈ្មោះ ចាន់ មុំ ភេទស្រី ទី៤. ឈ្មោះ ចាន់ មួយ ភេទស្រី ទាំង​២នាក់ត្រូវជាកូន។

បើតាមការរៀប​រាប់ពីបុរសចំណាស់ឈ្មោះ ចន់ ចន ប្រពន្ធ ឈ្មោះ ជា នន បានឱ្យដឹងទាំ​ងទឹកមុខ​ស្រពោនថា ៖ គាត់មានដីស្រែប្រមា​ណ៤០ហិកតា ដោយទិញតពីប្រជាពលរដ្ឋរស់នៅក្បែរៗនោះ ហើយ​ក្រោយមកគាត់ក៏បែង​ចែកជាបួនប្លង់ ក្នុង១ប្លង់ ចំនួន១០ហិកតា ដោយកាត់ឱ្យទៅកូន​ៗចំនួន៣នាក់ ក៏រក្សាទុក​មួយ​ចំណែកសម្រា​ប់ខ្លួនឯងដែរ ប៉ុន្តែ​គាត់​បានរក្សា​ប្លង់ដីទាំងនោះ​នៅជា​មួយគ្នា មិនទាន់ផ្តល់ជូនកូនៗនៅឡើយទេ រង់ចាំខាងមន្រ្តីជំនាញ​ចុះទៅវា​ស់វែង ដើម្បីធ្វើប្លង់​រឹងរួចទើបគា​ត់ប្រគល់ជូនពួកគេ។

គាត់បន្តទៀតថា លុះពេលនឹក​ឃើញចង់ឱ្យខា​ងមន្រ្តី​សុរិយោដីចុះទៅវាស់ធ្វើប្លង់រឹង ស្រាប់តែ មានការ​បាត់ប្លង់អស់រលីងតែម្តង។ ទោះបីជាយ៉ាងណា ក្រោយពីទទួលដំណឹងករណីបាត់ប្លង់ដីនេះ គាត់នឹង​រៀបចំដា​ក់ពាក្យបណ្តឹងទៅខាងអាជ្ញាធរមូលដ្ឋាន ហើយនឹងកា​ន់ឯកសារ​មួយចំនួន​ទៅខាងមន្ទីររៀបចំដែនដីខេត្តបាត់ដំបង ឱ្យគេចុះវាស់វែងធ្វើប្លង់ជូនគាត់សារថ្មីឡើងវិញផងដែរ។

គាត់បញ្ជាក់ទៀតថា ម្យ៉ាងវិញទៀតបើសិនជាចោរលួចយកទៅប្លុងចោលទៅទីកន្លែងណា ហើយ​មាន​បងប្អូន​ប្រជាពលរដ្ឋណា​ម្នាក់រើស​បានប្លង់ដីរបស់ខ្លួន គាត់នឹងជូនជាសគុននូវថវិកាចំ​នួន៥​០០ដុល្លារ ព្រោះគាត់ពិតជាមានការព្រួយបារម្ភថា អាចមានលំបាកក្នុង​ការហៅ​មន្រ្តីជំនាញ​សុរិយោដីទៅចុះវាស់វែងធ្វើប្លង់សារដើមឡើងវិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!