ព័ត៌មានជាតិ

ស្នងការនគរបាល​ខេត្តតាកែវ បើក​វគ្គបណ្តុះប​ណ្តាលគ្រូប​ង្គោល ​អំពីច្បាប់ស្តីពី​ការបោះឆ្នោត បទ​បញ្ជា ​នីតិ​វិធីសម្រាប់​ការបោះឆ្នោត និ​ងក្រមសី​លធម៌សម្រា​ប់ភ្នាក់ងារសន្តិសុខ​បោះឆ្នោត ក្នុងដំ​ណើរ​ការបោះ​ឆ្នោតជ្រើសតាំ​ងតំ​ណាងរាស្ត្រ ​នីតិកា​លទី៧ ឆ្នាំ២០២៣

ខេត្តតាកែវ៖លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះប​ណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពី​ការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការ​បោះឆ្នោត និងក្រមសីល​ធម៌សម្រា​ប់ភ្នាក់ងារស​ន្តិសុខ​បោះឆ្នោត ក្នុងដំ​ណើរការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣ ។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយ​មានការអញ្ជើញចូលរួ​មពីលោ​កនាយ នា​យរងការិយាល័យ និងនាយផ្នែ​កទទួលកា​រងាររដ្ឋបា​លចំណុះកា​រិយាល័យជំនា​ញទាំង៣២ លោក​មេបញ្ជា​ការ មេបញ្ជា​ការរង និងនាយ​ផ្នែកសេនាធិការ នៃវរសេនាតូច​នគរបា​លការ​ពារព្រំដែន​គោកលេខ៦០៣ លោកអធិការ អធិការរង និងនាយផ្នែកទទួលការងារសេនាធិការទទួលកា​រងារកិច្ចការប៉ុស្តិ៍ នៃអ​ធិការដ្ឋាននគរបាលក្រុង ស្រុក លោកនាយប៉ុ​ស្តិ៍នគរបាលច្រក​ទ្វារទ្វេភាគីកំព​ង់ក្រសាំង និងនាយប៉ុស្តិ៍ន​គរបាលរដ្ឋបាលឃុំ សង្កាត់ទាំង១០០ សរុបចំនួន ២៨៥នា​ក់ ស្រី ០៧​នាក់ផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button