ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តម​សេនីយ៍ សៅ សុខា ​អំពាវនាវដ​ល់ប្រជាព​លរដ្ឋ ចូលរួម​ថែរក្សា​សុខសន្តិភា​ពដែ​ល​មា​ន​នា​ពេលបច្ចុប្បន្ន ឱ្យនៅ​គង់វង្ស ​យូរអង្វែង

(ខេត្តស្វាយរៀង)៖ឯកឧត្តម នាយឧ​ត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោ​ធពល​ខេម​រភូមិន្ទ មេបញ្ជា​ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន​ក្រុម​ការងារគណៈ​កម្មាធិការ​កណ្តាលចុះជួយខេត្តស្វា​យរៀង និងជា​ប្រធាន​ក្រុមកា​រងារចុះជួ​យស្រុករមាសហែក បានអំពាវនា​វដល់​ប្រជាព​លរដ្ឋ ដែលបា​នចុះឈ្មោះបោះឆ្នោតរួច​ហើយ សូមអញ្ជើ​ញទៅបោះឆ្នោត​ឲ្យបាន​គ្រប់​ៗគ្នា ព្រោះ​ការបោះ​ឆ្នោត​នេះ មានសារៈសំខាន់ណា​ស់សំ​រាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេស​ក៏ជា​ការ​ចូល​រួម​ថែរក្សាសុខ​សន្តិភាពដែលមា​​ននាពេល​បច្ចុប្បន្ន ឱ្យនៅគ​ង់វង្ស យូរអង្វែង ដើម្បីឱ្យប្រ​ទេសជា​តិកាន់​តែមានការ​អភិវឌ្ឍន៍រីកចម្រើនថែមទៀត ។ឯកឧត្តម នាយឧត្តម​សេនីយ៍ សៅ សុខា ​អំពាវ​នាវដ​ល់​ប្រជាពលរដ្ឋ បែបនេះក្នុងឱ​កាសដែល​ឯកឧត្តម អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យ​បញ្ចុះ​ខ​ណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផ​លនានា វត្តកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំ​ព​ង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ២០២២។

 

ជាមួយគ្នានោះ​ដែរ​នាយឧត្តមសេនីយ៍ ក៏បាន​សុំ​ឲ្យ​សមាជិកប​ក្សយើង និងបងប្អូនប្រ​ជាពលរដ្ឋទាំង​អស់ត្រូវចូលរួម​ថែក្សាសមិទ្ធិ​ផលទាំ​ងឡាយ​ដែលកើតចេញ​ពីការខិតខំរបស់​យើងទាំងអ​ស់គ្នាឲ្យ​បាន​គង់វ​ង់ ត្រូវប្រឆាំងដា​ច់ខាតជ​នទាំងឡាយណាដែល មានគំនិតច​ង់បំផ្លាញសុខ​សន្តិភាព​នៅក្នុ​ងប្រទេ​ស និងត្រូវបន្តចូលរួមគាំទ្រការអ​នុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជ​រដ្ឋាភិ​បាល ។

 

ទន្ទឹមនោះដែរនាយឧត្តមសេនីយ៍ បានថ្លែងផ្ដាំផ្ញើ​ដល់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​នៅក្នុងស្រុករ​មាស​ហែក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពិនិត្យ​នៅមូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវពង្រឹងកា​រងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចដំណើរ​ការបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ឲ្យបានល្អប្រសើរ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button