មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលហូកា លើជំនាញគេហកិច្ច និងចែកវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលមុខជំនាញកន្លងមក

(បន្ទាយមានជ័យ)៖ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងវិស័យទេសចរណ៍អំឡុងពេល និងក្រោយពេលផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ ដោយខ្វះកម្លាំងពលកម្ម និងអ្នកជំនាញពិការក្នុងវិស័យទេសចរណ៍នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានធ្វើការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលបដិសណ្ឋារកិច្ចហូកា លើមុខជំនាញគេហកិច្ច និងចែកវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលមុខជំនាញកន្លងមក ដល់ម្ចាស់សេវាកម្មម្ហូបអាហារ ភេសជ្ជៈ ម្ចាស់ សណ្ឋាគារ ផ្ទះសំណាក់ទូទាំងខេត្តបន្ទាយមានជ័យ ទៅវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ ស្ដីពីនេះអង្គការស្វ៊ីសខន់ថែមទៀតគម្រោងគាំទ្ររបស់ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអាសន្នឌីស៊ីនៅខេត្ត គោលដៅចំនួន១០រួមមាន៖ខេត្តព្រះវិហារ,ស្ទឹងត្រែង,ក្រចេះ ,រតនគិរី,មណ្ឌលគិរី,បាត់ដំបង,ពោធិ៍សាត់,ប៉ៃលិន,បន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ។
លោក ចាន់ សេរីវុធ ប្រធានមន្ទីរទេសចរណ៍ និងលោក ប្រាក់ មុន្នី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចពិតជាមានសារសំខាន់ណាស់សម្រាប់អស់លោក លោកស្រីទាំងអស់ដែលជាសិក្ខាកាម ព្រោះថា ធនធានមនុស្ស វិស័យទេសចរណ៍កំពុងដើរតួនាទីយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងវិស័យអាទិភាពសំខាន់ៗទៀតដូចនេះ វគ្គបណ្ដុះបណ្ដាលនេះគឺតម្រូវឲ្យយើងទាំងអស់គ្នាយល់យ៉ាងពិតប្រាកដ ពិសេសទៅក្នុងមុំធនធានមនុស្ស វិស័យទេសចរណ៍អាចក្នុងពេលឆាប់ៗនេះក្រសួងទេសចរណ៍ និងដាក់ចេញយុទ្ធសាស្ត្រក្នុងការអនុវត្ត ជាកាតព្វកិច្ចមានស្តង់ដារតម្រូវឲ្យមានការរៀនសូត្រឲ្យបានច្បាស់លាស់ទើបក្រសួងនឹងចេញអាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មស្របច្បាប់គោលបំណង គឺដើម្បីប្រាក់ចំណូលកម្រិតខ្ពស់និងជាមុខមាត់ប្រទេសជាតិទាំងមូលផងដែរ ៕