ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាស​ដាក់ចេញ​មហិច្ឆតា​ប្រែក្លាយ​កំពង់ផែព្រះសី​ហនុ ជា​កន្លែង​ផ្ទេរទំនិ​ញ​ដ៏សំខា​ន់របស់កម្ពុជា

ខេត្តព្រះសីហនុ៖សម្តេច​មហា​បវរធិបតី​ ហ៊ុន ​ម៉ាណែត​ ​នាយករដ្ឋម​ន្ត្រី ​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា បា​ន​មា​នប្រសាស​​ន៍ក្នុង​ឱកា​សអ​ញ្ជើញជួប​សំណេះ​សំ​ណា​លជា​មួយ​កម្មករ ​និយោជិត​ប្រមាណ ១៥​,១៩៤​នាក់។ ក្នុង​នោះ​មាន​កម្មការិនី​មាន​ផ្ទៃ​ពោះចំនួន ​៤​៨២នាក់ នៅតំប​ន់សេដ្ឋកិច្ច​ពិសេស​ខេម​បូឌា ចេ​ជាង ហ្គ័រជី​ អេសអុីហ្សេត ស្ថិត​ក្នុងស្រុក​ព្រៃ​នប់ ខេត្តព្រះ​សីហនុ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០​២៣ នេះថា ដំ​ណើរចុះ​ជួបកម្មករ ​និយោជិត​នឿយ​កាយ តែមិននឿយ​ចិត្តនោះ​ទេ ពីព្រោះ​បានស្វែង​យល់​ពីសុខទុក្ខកម្មករ ​ការិនីយើង​ដោយផ្ទាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផល​ឆ្នោតជា​ង ៨៦ភាគរយ ដែល​គាំទ្រប​ក្សប្រជាជ​នកម្ពុជា ក្នុង​ខេត្តព្រះសីហនុ បង្ហាញកា​រជឿជាក់រប​ស់ប្រជាពល​រដ្ឋលើការដឹ​កនាំរបស់​ថ្នាក់ដឹកនាំ​បក្សប្រជាជ​នកម្ពុជា។សម្តេចធិបតី បានថ្លែងថា ប្រាក់​ចំណូល​បច្ចុប្បន្នមិ​នទាន់គ្រប់​គ្រាន់ទេ សម្រា​ប់កម្មករ និ​យោជិត តែប្រាក់ចំ​ណូលនេះបើធៀប​នឹងអតីតកា​ល គឺ​មាន​ភាពប្រ​សើរ​ច្រើន​ហើយសម្តេចធិប​តីបា​នថ្លែង​ថា ទសវត្សរ៍៨០ និង៩០ កម្ពុជានាំ​ពីក្រៅគ្រប់បែបយ៉ាងសម្រាប់ការ​ហូប​ចុក និង​ប្រើប្រាស់ ​តែបច្ចុប្បន្នកម្ពុជា​អាចផលិតសម្រាប់​ហូប និងប្រើប្រាស់ខ្លួនឯង ហើយបានលក់​ចេញទៅ​ក្រៅប្រទេ​សថែមទៀត

ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត បាន​មានប្រសា​សន៍ទៀតថា ក្រសួងរៀបចំដែនដី នគរូ​បនីយ​កម្ម និង​សំណង់ កំពុង​ពន្លឿនកា​រចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នចែកបាន ២លាន​ក្បាលដី ស​ល់ប្រមាណ​ ៥លានក្បាលដី។សម្តេចធិបតីបានមានប្រសាសន៍ថា ធម្ម​ជាតិខេត្តព្រះសី​ហនុល្អខ្លាំង​ណាស់ ប្រៀបដូចជា​គ្រាប់​ពេជ្រ តែត្រូវមា​នការកែច្នៃ ដើម្បីបាន​ជាប្រយោ​ជន៍បានច្រើន​ទៀតដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបាន​ជាប្រយោជន៍ ត្រូវទាម​ទារចាំបា​ច់នូវកត្តា​សុខសន្ត្តិភា​ព បើ​មានសង្គ្រាម​ គ្មាន​ឱកាសកែ​ប្រែធម្មជាតិ ទៅជាសក្តា​នុព​លនោះឡើយ

នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែត ​លើកទឹកចិ​ត្តពលរដ្ឋឱ្យទៅបំពាក់ ETC សម្រាប់ធ្វើដំ​ណើរ​លើផ្លូ​វល្បឿនលឿនងាយស្រួល ដែល​ពេលនេះក្រុមហ៊ុន​បន្តពន្យា​រពេលមិនយ​កថ្លៃសម្រាប់​ការចុះឈ្មោះយ​កកាត ហើ​យថ្ងៃនេះ​ក៏ជាខួប១​ឆ្នាំនៃ​ការដាក់អោ​យប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំ​ពេញព្រះសីហនុ ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បា​នថ្លែងសាទរ និងរីករាយ ចំពោះ​ការចាប់ផ្តើម​ដំណើរការការ​ដ្ឋានសា​ងសង់កំ​ពង់ផែទឹកជ្រៅខេត្តព្រះ​សីហនុ ដំ​ណាក់កាលទី១ មុ​នដាច់​ឆ្នាំ២០​២៣។ សម្តេចធិបតី ក៏បា​នប្រកាស​ដាក់ចេញម​ហិច្ឆ​តាប្រែក្លាយ​កំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំ​និញដ៏សំខាន់រប​ស់កម្ពុជា​។ រា​ជរដ្ឋាភិបា​លកំពុងដាក់​ចេញផែ​នការមេ អភិវឌ្ឍន៍ខេត្តព្រះសី​ហនុ និងខេត្តជាប់សមុទ្រ ដោយ​មិនយកខេត្តជាប់​សមុទ្រដទៃ ​មកប្រកួតប្រជែ​ងជាមួយខេ​ត្តព្រះសីហ​នុនោះ​ឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែ​ត ក៏បានប្រគ​ល់ភារកិច្ច​នេះជូនឧប​នាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពី​ការអភិវ​ឌ្ឍន៍ផែនៅខេត្តជា​ប់សមុទ្រមួយ​នេះ។ដើម្បីទាក់ទាញ​ទេសចរណ៍ចូលខេត្តព្រះសីហនុ ត្រូវភ្ជាប់ជើ​ងហោះហើ​រជាមួយតំបន់​ទេសចរណ៍​ល្បីៗក្នុង​តំបន់។​សម្តេចធិបតីបានប​ង្ហាញក្តីរំ​ពឹងថាទៅ១០ឆ្នាំ​ខាងមុខទៀត ខេត្តព្រះសី​ហនុ ប្រែក្លាយ​ទៅជា​ខេត្ត ដែល​ប្រជាព​លរដ្ឋមានចំណូលខ្ពស់ ហើយដ​រាបណាបក្សប្រ​ជាជនកម្ពុជា នៅ​តែដឹកនាំ​ប្រទេស ខេត្តព្រះសីហនុ នឹងទទួល​បានកា​រអភិវឌ្ឍកាន់តែ​រីកចម្រើន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button