ព័ត៌មានជាតិ

សាខាកា​កបា​ទក្រហមកម្ពុជា​ ខេត្តប៉ៃលិន នាំយក​អំណោយមនុស្សធម៌ ចែកជូន​ក្រុមគ្រួសា​រ​រងគ្រោះ​ដោយ​សារខ្យល់​កន្រ្តាក់

(ប៉ៃលិន)៖ដោយមា​នការចង្អុល​ដឹកនាំ​ពី​លោក​ជំទាវបណ្ឌិត ​បាន ស្រីមុំ ​ប្រធានគណៈ​កម្មាធិការសា​ខា​ កក្រក ខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក​ជំទាវ ​ពៅ សុខ ​អនុប្រធា​នអចិន្រ្តៃយ៍​គណៈ​កម្មាធិកា​រសាខា ​បានដឹកនាំ​ក្រុម​ប្រតិបត្តិ​សាខា​ ប្រធាន អនុប្រធា​នគណៈកម្មាធិ​ការអនុសា​ខាស្រុក និងមានការ​ចូលរួមពី ​អាជ្ញាធរមូលដ្ឋាន ​ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុម​គ្រួសារ​រងគ្រោះដោយ​សារខ្យល់កន្រ្តា​ក់ កាលពីវេ​លាម៉ោង ​១៥:៤០នាទីល្ងាច ថ្ងៃទី២១ ខែ​មីនា ឆ្នាំ២០​២៣ ចំនួន ៥ខ្នងផ្ទះ

.មេ​គ្រួសារឈ្មោះ សួស សល់ ភេទ​ប្រុស ​អាយុ ៦២ ឆ្នាំ ផ្ទះទំហំ​ ៤×៦ ម៉ែត្រ ខ្យល់ក​ន្ត្រាក់របើ​កដំ​បូល​ស័ង្កសី ទទួលបានស័ង្កសី​ចំនួន ១២ សន្លឹក ស្ថិតក្នុងភូមិ​ កំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ។

មេគ្រួសារ​ឈ្មោះ ធឹក ​ទិត្យ ភេទប្រុស​ អាយុ ៥៤ឆ្នាំ ផ្ទះទំ​ហំ ៦×៨ ម៉ែត្រ ខ្យល់កន្ត្រាក់រ​បើកដំបូល​ស័ង្កសី ទទួលបានស័​ង្កសីចំនួន ១​៤ សន្លឹក ​ស្ថិតក្នុងភូមិ ​កោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ។

មេ​គ្រួសារឈ្មោះ ជូ មួក ភេទប្រុស អាយុ ៦៥ ឆ្នាំ ផ្ទះទំហំ ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូល​ស័ង្កសី ទទួលបានស័ង្ក​សីចំនួន ១​២សន្លឹក ស្ថិតក្នុងភូមិ ​កោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ។

.មេគ្រួសារឈ្មោះ ភិន​ ទូច ភេទប្រុស អាយុ៥​៨ឆ្នាំ ផ្ទះទំហំ ៥×៧ ខ្យល់​កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបា​នស័ង្កសីចំនួន ២៥សន្លឹក​ ស្ថិតក្នុងភូមិ ស្រែអន្រ្ទាក់ ឃុំសា​លាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។​

.មេគ្រួ​សារឈ្មោះ ដៀវ ដឿន ភេទ ប្រុស អាយុ ៦០ឆ្នាំ ផ្ទះទំហំ ៥×៦ ខ្យល់កន្ត្រាក់របើ​កដំបូល​ស័ង្កសី ទទួលបានស័ង្កសីចំនួន ​១៥សន្លឹក ស្ថិតក្នុងភូមិ ​ស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន។

អំណោ​យដែលចែ​កជូនក្នុងមួ​យគ្រួសា​រទទួលបាន៖ ​អង្ករ ២៥ គីឡូក្រាម ​ទឹកសុទ្ធ ៥ យួរ និងថវិកា ១០០,០០​០ រៀល (មួយរយពាន់រៀលគត់)

ក្នុងឱ​កាសនេះ លោកជំ​ទាវអនុប្រធានអចិន្រ្តៃ​យ៍សាខា បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំ​ណាក់ លោកជំទាវបណ្ឌិ​ត បាន ស្រីមុំ​ ប្រធានគណៈក​ម្មាធិការ​សាខា កក្រក ខេត្តប៉ៃលិន ដែលជា​និច្ចកា​ល លោកតែងតែយ​កចិត្តទុកដា​ក់គិតគូរ​ពីសុខទុក្ខរបស់​ប្រជាពលរដ្ឋ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button