ព័ត៌មានជាតិ

សម្ពោធ​ដាក់ឲ្យប្រើប្រាស់ ​អគារ​សិក្សា​សាលា​បឋមសិ​ក្សា​ពោធិ​រស់​ ស្រុក​ស្វាយជ្រំ

ខេត្តស្វាយរៀង៖អគារសិក្សាសាលាបឋមសិក្សាពោធិរស់ ស្ថិតនៅភូមិពោធិ៍រស់ ឃុំបាសាក់ ស្រុកស្វា​យ​ជ្រំ ​​ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២​៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯក​ឧត្តម ម៉ែន វិបុល អភិបាល​ខេត្តស្វា​យរៀង តំណា​ងដ៏ខ្ពង់ខ្ពស់​លោកជំទា​វកិត្តិសង្គហ​បណ្ឌិត ម៉ែន ​សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួ​ងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ច និងជា​ប្រធាន​ក្រុមការងាររា​ជរដ្ឋាភិបាលចុះ​មូលដ្ឋាន​នៅខេត្តស្វាយរៀង ។

មានប្រសាសន៍សំណេះសំណាលទៅកាន់​ពិធីនេះ ឯកឧត្តមអ​ភិបាលខេត្ត បាននាំនូវក្ដីនឹ​ករលឹក និង​ការផ្ដាំផ្ញើសួរសុខទុក្ខពីសំណា​ក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​លោកជំ​ទាវកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអ​ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​នងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិ​ការកិច្ច ដល់បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ដែល​មានវត្ត​មាន​នៅ​ក្នុងពិធីនេះ ។

ក្នុងនោះឯកឧត្តមបានថ្លែងថា អ​គារសិក្សា ១ខ្នង មាន៣បន្ទប់ ដែលបានដាក់សម្ភោធ​ឲ្យប្រើប្រាស​នាពេ​លនេះគឺជាការរួម​ចំ​ណែកចូល​រួម​ឧបត្ថម្ភការ​សា​ងស​ង់ពីក្រុ​មប្រឹក្សា​ឃុំ ​និងជា​អំណោយ​ដ៏ថ្លៃ​ថ្លារប​ស់ស​ប្បុរ​សជន និងក្រុម​ការងារចុះ​ជួយ​ឃុំ ក្រោមការផ្ដួចផ្ដើម និងសម្រប​សម្រួលដឹក​នាំពីសំ​ណាក់លោ​កជំទាវ វង់ មយូរា ប្រធា​នក្រុមការ​ងារចុះជួ​យឃុំបាសាក់។សមិទ្ធផលទាំងនេះ នឹងក្លា​យជាកម្លាំង​ជំរុញឲ្យក្មួយៗ​សិស្សានុសិស្សទាំង​អស់ កាន់តែខិ​តខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយ​ខ្លួនជាសរ​សរទ្រូង​ដ៏រឹងមាំសម្រាប់​ប្រទេសជា​តិរប​ស់យើង​ទៅថ្ងៃអនាគត ។ ទន្ទឹមនេះ ឯកឧត្តបាន​ស្នើ​លោកគ្រូ អ្នកគ្រូទាំង​អស់ ជួយបង្កើនការអប់រំ និងផ្សព្វផ្សាយ​ដល់សិស្សឲ្យ​មានការយ​ល់ដឹងអំ​ពីគ្រោះថ្នាក់​នៃការ​ប្រើប្រាស់គ្រឿងញៀន ​នៅតាមសាលារៀនគ្រប់កម្រិត ជួយបង្កើនការយល់ដឹង និងផ្សព្វ​ផ្សាយពីច្បា​ប់ចរាចរណ៍ផ្លូវគោ​ក ដល់​សិស្សានុសិស្ស​ និងសហគមន៍ ដើម្បីចូលរួ​មចំណែកក្នុង​ការ​កាត់បន្ថយគ្រោះថ្នាក់ច​រាចរណ៍​ឲ្យបា​នជាអតិបរមា។ ដោយ​ឡែក មាតា បិតា អា​ណាព្យាបាល ក៏សូមជួយ​អប់រំ ជំរុញ និងតាមដាន​ការសិក្សារៀន​សូត្ររបស់កូន​ចៅខ្លួនឲ្យ​បានជា​ប់ជាប្រចាំ​ផងដែរ ។

ចុងប​ញ្ចប់នៃពិធីនេះឯកឧត្តមអភិបាលខេត្ត បាននាំមកនូវអំ​ណោយនិងថិ​កាឧបត្ថម្ភពីលោកជំ​ទាវកិត្តិសង្គហបណ្ឌិ​ត ម៉ែន សំអន និងថវិកា​លោក​ជំទាវ វង់ មយូរា ប្រធានក្រុម​ការងារចុះជួ​យឃុំបាសាក់ ព្រមទាំងស​មាជិកក្រុមការ​ងារទាំងអស់ចំនួ​ន ២០លានរៀល សម្រាប់ជួសជុលអា​គារសាលាសិ​ក្សាមួយខ្នងទៀត និងថវិកា​របស់រដ្ឋបា​លខេត្តស្វាយរៀងចំនួន ២០លានរៀល សម្រា​ប់ផ្ដល់ជូនដល់ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាសរុប ១២នាក់ ក្នុងម្នាក់ថវិកា ៣០.០​០០រៀល,​សិស្សានុសិស្ស ១៤១នាក់ ក្នុងម្នាក់ៗ កាតាប ១ សម្ភារសិក្សា ១កំប្លេ និងថវិកា ៣.០០​០រៀល,បុគ្គលិក​មណ្ឌលសុខភាព ​១០នាក់ ក្នុងម្នាក់ៗ​ ថវិកា ២០​.០០០រៀល,​ចាស់ជរាគ្មានទីពឹង និងអ្នក​ពិការ ២៤នាក់ ក្នុងម្នាក់ៗ អង្ករ ២៥គ.ក្រ មីម៉ាម៉ា ១កេស ទឹកត្រី ១យូរ ត្រីខ ១ឡូ សាប៊ូម្សៅ ០,៥គ.ក្រ និងថវិ​កា ២០.០០០រៀល,​ ប្រជាពល​រដ្ឋ ៤២៣នាក់ ប្រជាការពារ ១២នាក់ នគរបាល​បុស្តិ៍រដ្ឋបាលឃុំ​ មេភូមិ អ​នុភូមិ សមាជិក​ភូមិ សរុប ១៥នា​ក់ បេក្ខជនបម្រុង ៩នាក់ ក្រុមប្រឹក្សា​ឃុំមិនឈរឈ្មោះ ២នាក់ សមាគមនារី ៦នាក់ យុវជនស...ក ២០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០រៀល,ក្រុមសម្របសម្រួល ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល និងក្រុមការងារស្រុក ១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៦០.០០០រៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!