ព័ត៌មានជាតិ

អង្គការ ហា ឆាន់ខាំ ប្រទេសកូរ៉េ​ខាងត្បូង ផ្តល់អំណោ​យដល់យុវជនកំពុងបន្សា​បគ្រឿងញៀន នូវ​មណ្ឌល​ជីវិតថ្មីភ្នំបាក់

ខេត្តបន្ទាយមានជ័យ៖ដោយក្ដីអាណិតស្រឡាញ់ រវាងប្រជា​ជន​កូរ៉េខាងត្បូង មកលើប្រ​ជាជនខ្មែរ​យើង ដែល​មានប្អូនៗយុវ​ជន យុវនារី​សរុបចំនួន ៧១​៥នាក់ ស្រី ៣៥នាក់ កំពុងស្ថិតនៅមជ្ឈមណ្ឌល ស្ដា​យុវនិ​តិស​ម្បទា ហៅថា បន្សាបគ្រឿងញៀ​នជីវិតថ្មីភ្នំបាក ក្រុងសិរីសោភ័ណ នាចុងស​ប្តាហ៍ក​ន្លង​ទៅថ្មីៗនេះ អង្គការ ហា​ ឆាន់ខាំ ប្រទេសកូរ៉េខាងត្បូង អ​មដំណើរដោយ​ ឯកឧត្តម ​អ៊ុំ រាត្រី អភិបា​លខេត្ត​បន្ទា​យមានជ័យ និងលោកជំទាវ ជ័យ ណារី បានអញ្ជើញ​ចុះសាកសួរសុខទុក្ខ សំណេះ​សំណាល​ជាមួយប្អូនៗក្មួយៗ ដែល​ជាជនរ​ងគ្រោះ​កំពុង​បន្សាបគ្រឿ​ងញៀន នៅមណ្ឌលជីវិតថ្មីភ្នំបា​កនេះ ហើយក៏បា​ននាំ​យកនូវអំណោ​យមកផ្ដល់ជូនរួមមា​នៈ អង្ករចំនួន ២តោន ទឹកសុទ្ធ ៨០យួរ បាយ​និងម្ហូបចំនួន ៨០០ប្រអប់ និងឃីតមួយចំនួន។

គួរបញ្ជាក់ថា អង្គការ ហា ​ឆាន់ខាំ របស់កូរ៉េនេះ​តែងតែជួយ​ដល់មជ្ឈមណ្ឌល​ជីវិតថ្មីភ្នំបាក់ ជាហូរ​ហែរ​យៈកន្លងមក រួម​មានៈ ការជួយឧបត្ថម្ភ ម្ហូបអា​ហារ នំចំ​ណីផ្សេងៗ ជួយរៀបចំកន្លែង សម្អាត​អនាម័យ ហើ​យនាពេ​លឆាប់ៗនេះ គ្រោងនឹងជួយក្រាលការូ អគារព្រម​ទាំងសន្យា​ផ្តល់​ម៉ាស៊ីន​កុំព្យូទ័រ​មួយចំនួនដល់មណ្ឌល់ផង​ដែរ ។

ជាមួយគ្នានោះដែរលោក គឹម ជុងអ៊ុក ប្រធានអង្គការ ហា ឆានខាំ បានមានប្រសាសន៍ អាណិត​ស្រឡាញ់​ចំពោះប្អូនៗទាំង​អស់ដែ​លកំពុ​ងបន្សាបគ្រឿងញៀន ទៅតាមបែ​បនៃ​ការហាត់ប្រាណ និង​តាមបែប​បច្ចេកទេសអ្នកគ្រប់គ្រង ហើយ​យើងទាំងអស់គ្នា បាន​ចាត់ទុកថាប្អូនៗក្មួយៗ ទាំងអស់​គ្នានេះជាជ​នរងគ្រោះ ព្រោះ​ថាគ្រឿងញៀន​វាបានបំផ្លាញ សុខភាព បំផ្លាញ​ប្រព័ន្ធសរ​សៃប្រសាទ ស​រុបឱ្យខ្លីម​កគឺបំផ្លាញ​អនាគតតយើងតែម្តង ។

លោក គឹម ជុងអ៊ុក បន្តថា នាពេល​បច្ចុប្បន្ននេះសូមប្អូនៗក្មួយៗ កុំអាលអ​ស់សង្ឃឹម​នៅលើវា​សនារ​បស់ខ្លួន​អាចកែបាន មិនទាន់ហួសពេលនោះឡើយ បើសិ​នជាប្អូនៗ​ប្រឹងប្រែ​ងហាត់ប្រាណ លត់​ដំខ្លួន​ធ្វើទៅតា​ម​បញ្ជារ​បស់អ​ស់លោ​ក លោ​កស្រី អ្នកគ្រប់គ្រងនៅមណ្ឌលនេះ ហើយសង្ឃឹម​ជឿជាក់​ថា ពេលប្អូនៗត្រឡប់ទៅផ្ទះ​សំបែងវិញ និងកែខ្លួន​ទៅជាមនុស្សល្អ កូនល្អ ប្ដេជ្ញាមិ​នសេព​គ្រឿងញៀនបន្តទៀត ត្រូវខិត​ខំប្រឹងប្រែងជួ​យកិច្ចការឪពុកម្ដា​យនិងសង្គមជាតិទាំងមូល។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសំដែងនូវការ​កោតសរសើ​រនិងអរគុណ​ដោយស្មោះចំពោះ លោកគឹម ជុងអ៊ុក និងលោកស្រីដែលជាប្រធានអង្គការ ហា ឆាន់ខាំ ដែល​រយៈកន្លងមកក៏ដូចជាពេលនេះ បានផ្ដល់ជាអំ​ណោយមនុស្សធម៌​ជាច្រើន​លើកដែ​លសរុប​ជាថវិកា រាប់សិបម៉ឺនដុល្លា​រសហរដ្ឋអាមេរិច ដោយសក្ខីភាព សរបញ្ជាក់ ពីរទឹកចិត្ត​អាណិតស្រ​ឡាញ់​ជ្រះថ្លានិងជួយដល់ប្អូនៗ ប្រុសស្រី ដែលកំពុងរ​ងគ្រោះជួបការលំបាកនោះ។

ជាចុង​ក្រោយឯកឧត្តម ​អ៊ុំ រាត្រី ក៏បានធ្វើការ​ផ្ដាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវខិតខំហាត់​ប្រាណល​ត់ដំខ្លួន​ឲ្យបានជាប្រចាំ ហើយពេលបានត្រឡប់ទៅគេហដ្ឋានវិញ ត្រូវស្ដាប់តាមកា​រណែនាំពីឪ​ពុកម្ដាយព្រោះថាក្មួយៗ នៅវ័យក្មេង អនាគតវែងឆ្ងាយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button