ព័ត៌មានជាតិ

ប្រកាសឲ្យដំ​ណើរការជាផ្លូវការ កម្មវិធីអភិ​វឌ្ឍន៍​ជំនា​ញដល់ម្ចា​ស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនី​យដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២​ បានអញ្ជើញជាអធិ​បតីក្នុងពិធីប្រកាសឲ្យដំណើរការ កម្មវិធី​អភិវឌ្ឍន៍​ជំនាញ និងបណ្ដុះ​បណ្ដាលដល់យុវជន យុទ្ធនារី ពាក់ព័ន្ធនឹងវិស័​យទេសច​រណ៍ ដើម្បីឲ្យ​មានមូលដ្ឋាន​ធនធាន គ្រូប​ង្គោល​សម្រាប់និរន្តរភាព រួមមានៈ ជំនាញសេវាកម្ម ម្ហូបអា​ហារ ភេសជ្ជៈ គេហកិច្ច ជំនាញឆុងកាហ្វេ និងជំនាញបដិ​សណ្ឋារកិច្ច ចំពោះភ្ញៀវ។ពិធីនេះបានធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបានមានប្រសាសន៍ថា ដើម្បីសម្រេចឱ្យបា​នតាមនយោបាយទេ​សច​រណ៍​ជាតិ តើយើងម្នាក់ៗត្រូវធ្វើអ្វីខ្លះ ពិសេសអ្នក​ដែលប្រាស្រ័យ​ទាក់ទងដោ​យផ្ទាល់ជាមួ​យភ្ញៀវទេសចរណ៍​ និងអ្នកធ្វើអា​ជីវកម្ម សេវាកម្មទេ​សចរណ៍​នេះតែម្ដង បើយើង​ធ្វើបាន​ល្អភ្ញៀវ​និងកើន​ឡើង បើ​យើងធ្វើមិន​បានល្អនោះ​ភ្ញៀវនិ​ងថយចុះ នេះជា​កត្តាសន្យានុមត័ ដែលមិន​អាចប្រ​កែកបាន។ ហើយ​យើងម្នាក់ៗ​ក៏ត្រូវចង់​ចាំជានិច្ចថា ទេសចរណ៍កម្ពុ​ជាជាទេសចរណ៍ វប្បធម៌និ​ងធម្មជា​តិមិ​នមែ​នទេសចរណ៍ផ្លូវភេទ​នោះទេ ហើយយើង​កំពុង​ប្រឆាំង​ដាច់ខាត​ការជួញដូរ​និងកេ​ងប្រវ័ញ្ចផ្លូវភេទ លើស្ត្រីនិង​កុមារការ​ជួញដូរគ្រឿងញៀនជួញ​ដូរមនុស្ស តាមគ្រប់រូប​ភាពដែ​លទាក់ទង​ទៅ​និងវិស័យទេសចរណ៍។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ជំនាញ​បណ្ដុះបណ្ដាល​នេះ​គឺជាយុទ្ធសាស្ត្រមួ​យរបស់គណៈកម្មការគ្រប់គ្រង ហូកានៃក្រសួង​ទេសចរណ៍ ដើម្បីជំរុញ​លើកកម្ពស់ គុណភាព សេ​វាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់តែ​ល្អប្រសើរតា​មរយៈការ​ពង្រឹង សមត្ថភាព វិជ្ជាជីវៈរបស់បុគ្គលិក ខណៈខេត្ត​បន្ទាយមានជ័​យក្លាយជាគោ​លដៅទាក់ទា​ញថ្មី សម្រាប់ទេ​សចរណ៍តាមរយៈការអភិវឌ្ឍន៍គោល​ដៅ ទេសចរណ៍ថ្មីៗ ពិសេស​នៅជុំវិញខេត្ត តំបន់វប្បធម៌ប្រវត្តិ​សាស្ត្រនិងតំបន់​សេដ្ឋកិច្ច៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!