ព័ត៌មានជាតិ

បុរសល្មោភ​កាមម្នាក់ ត្រូវនគរ​បាលក្រុង​ប៉ោយប៉ែត ចាប់​ឃាត់ខ្លួន​ ក្រោ​យពី​ទទួលបាន​ពាក្យបណ្តឹង​ពីជនរង​គ្រោះ ពាក់ព័ន្ធករណី​ចាប់រំ​លោ​ភប្អូន​ថ្លៃ

ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីបុរសល្មោភកាម​ម្នាក់ ព្យាយាម​ចាប់រំ​លោភប្អូន​ថ្លៃ​របស់ខ្លួនមិន​បា​នសម្រេច បែកការណ៍ព្រោះប្រពន្ធ​មកទាន់ ត្រូវ​កម្លាំងន​គ​របាលក្រុងប៉ោ​យប៉ែត ចាប់ឃាត់ខ្លួនសួរនាំ ។

នគរបាលប៉ុស្តិ៍ប៉ោយប៉ែត បានឲ្យដឹងថា យោងការរៀបរាប់ក្នុងពាក្យប​ណ្តឹង ក្មេងស្រីរងគ្រោះ​ឈ្មោះ ឡ ម..ន រស់នៅភូមិទំនប់ក៥​ សង្កាត់/ក្រុងប៉ោយប៉ែត បានអះអាងថា ឈ្មោះ សូយ សី​ ភេទប្រុស អាយុ​៣៣ឆ្នាំ បានធ្វើ​សកម្មភាព ស្ទាបអង្អែល​ប្រដាប់ភេទ (ប្រទូស​គេខ្មាស់) ខ្លួនជាច្រើន​លើក​នៅ​ក្នុង​បន្ទប់ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទី ពេលនោះ​បងថ្លៃរប​ស់នាង បាន​ព្យាយាមអោបថើ​បបើ​តមាត់នាង ហើយ​នាងបានព្យាយា​មរើបំរ៉ាស់និងចាប់ដៃ រុញច្រាន​ចេញពីប​ន្ទប់។ ក្រោយមកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩យប់ ខណះ​ពេលដែ​លនាងកំពុង​ដេកក្នុង​បន្ទប់ បងថ្លៃប្រុស​ឈ្មោះ សូយ សី បានដើរ​ពីផ្ទះ​របស់ខ្លួន​រួចមក​លបលួច​ចូលក្នុងបន្ទប់​របស់នាង​ម្តងទៀត ដោយបានចាប់​អោប ច្របាច់ដោះ និងបា​នលូក​ដៃចូលក្នុង​ខោស្ទាប​អង្អែល​ប្រដាប់ភេទនាង ហើយ​និយា​យថា ប​ងស្រលាញ់អូន ពេលនោះនា​ងបាន​ព្យាយាម​រើបំរ៉ាស់ និង​រុញច្រាន តែរើ​មិនរួច សំ​ណាងល្អបងស្រី​បង្កើតរបស់នា​ងឈ្មោះ ឡោះ ម៉ារីនី ដើរមកបើក​ទ្វារបន្ទប់ ក៏ស្រាប់តែ​ឃើញប្ដីគាត់ឱបពីក្រោយ ក៏​ចាប់អូសទៅ​ក្រៅផ្ទះ​ហើយជេរវ៉ៃឈ្លោះគ្នា ។នាងបញ្ជាក់ថា រឿងនេះ​ខ្លួនក៏ធ្លាប់ប្រាប់​បងស្រីដែរ ពេល​នេះគាត់​បានឃើញច្បាស់ផ្ទាល់ភ្នែកទើប​សម្រេចប្តឹង។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០​២២ថា នៅចំពោះមុ​ខសមត្ថកិច្ចជនសង្ស័យ សូយ សី បានសារភាពថា រូបគេពិ​តជាបាន​ប្រព្រឹត្តដូច្នោះមែន។ យោងបទបញ្ជារ​បស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបា​លខេ​ត្តបន្ទាយ​មានជ័យ ក្រោយសួរនាំជនសង្ស័​យត្រូវបានបញ្ជូនទៅ ការិយាល័យ​នគរបាល​ប្រឆាំងកា​រជួញដូរមនុស្ស និងការ​ពារអនីតិជន ដើម្បីកសា​ងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនិតិវិធីបន្ត​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!