ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

១នាក់​ស្លាប់ ឯ១​នាក់ទៀតរ​ត់គេច​ខ្លួ​នក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិ​ងរថយន្ត នៅ​សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះចរាចរណ៍ រវាងម៉ូតូបុករថយន្ត បណ្ដាលឲ្យបុ​រសម្នាក់ជា​អ្នកបើក​ម៉ូតូស្លាប់ភ្លាមៗ​នៅនឹងកន្លែងកើតហេតុ រីឯម្ចាស់រថយន្តក្រោយ​ពីកើតហេតុ​បានរត់គេច​ខ្លួនបាត់ស្រមោល។

ករណីគ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធ​ត់នេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០៨ ខែ​មីនា ឆ្នាំ២០០២២ នៅតា​មបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូលភូមិសុខ​សាន្តប្រហែល​៣០០​ម៉ែត្រ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក yamaha excitor ពណ៌សខ្មៅ គ្មានស្លាកលេខ បើកបរ​ដោយបុរស​ម្នាក់មិនស្គាល់ឈ្មោះ​(ស្លាប់នៅ​កន្លែងកើតហេតុ) បានបើកបរម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើត​ហេតុបាន​ឡើង ជែង ក៏បានបុកជាមួយរថ​យន្តដឹកទឹកក​កពណ៌ស ឈ្មោះ​«សេះហោះមានជ័យ»​ពាក់ស្លាក​លេខ បន្ទាយមានជ័យ 3A- 1713 បើកបរក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យគ្រោះថ្នាក់តែម្តង ។

បើតាមសម​ត្ថកិច្ចបានឲ្យដឹង​ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺផ្ដើមចេញពី​កត្តាអ្នកបើក​បរម៉ូតូ​និងរថយន្តទាំងពីរខាង​លើបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន

សាកសពរបស់ជនរងគ្រោះខាងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅវត្តរតនៈនិមិត្តកូនដំរី រង់ចាំក្រុម​គ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯអ្នកបើកបររថយន្ត បានរត់គេច​ខ្លួន​បាត់។

ក្រោយពីកើតហេតុម​ធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ច​យកទៅរក្សាទុកប​ណ្ដោះអាសន្ន​នៅប៉ុស្តិ៍នគរបា​លរដ្ឋបាលនិមិត្ត រង់ចាំដោះស្រាយគ្នាជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!