ព័ត៌មានជាតិ

គ្រូ​ដោះ​គ្រោះ រពិស​ដៃ​ស្ទាប​អង្អែល​សុ​ដន់ និង​ប្រដា​ប់ភេទ​ស្ត្រី​ម្នាក់ ត្រូវ​កម្លាំងនគរបាល​ចាប់​ឃាត់​ខ្លួន

(បន្ទាយមានជ័យ)​៖កម្លាំងន​គរបា​ល​ប៉ុស្តិ៍​រដ្ឋបា​លឃុំទឹកជោរ នៃអ​ធិការដ្ឋាន​នគរបាលស្រុកព្រះនេត្រ ព្រះ សហ​ការជាមួយកម្លាំងនគ​របាលស្រុកក្រឡាញ់ ចាប់ឃា​ត់ខ្លួនគ្រូខ្មែរម្នាក់​កាលពី​វេលាម៉ោង​០២រសៀល​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២​០២២ នៅភូមិសំបួរ ឃុំសំ​បួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយពីទទួលពាក្យបណ្តឹងពីជន​រងគ្រោះឈ្មោះ គ..ឌ ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិឃុំខាងលើ​ ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាស់ ដែលបានប្រព្រឹត្តនៅវេលាម៉ោង០៥​ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០​២២ នៅ​ភូមិ​តាដែក ឃុំទឹ​កជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ជនសង្ស័យ​មាន​ឈ្មោះឈួ វ៉ាន់ថាន់ ភេទប្រុស អាយុ៤៤ ឆ្នាំជាគ្រូខ្មែរ នៅភូមិតា​ដែក ឃុំទឹក​ជោរ ស្រុកព្រះនេត្រព្រះ ។​នៅក្នុងពាក្សប​ណ្តឹងបាន​រៀបរាប់ថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ម៉ោង០៥ ម្តាយ​នាង​បានឲ្យ​នាងនិ​ងប្អូនស្រី​មានអាយុ១៥ឆ្នាំ ឲ្យជិះម៉ូតូ​មកផ្ទះឈ្មោះ​ឈួ វ៉ាន់ ថាន់ ជាគ្រូខ្មែរ ដើម្បីម​កវាស់​ហា​ត់ធ្វើ​ពេ​(វាស់​ខ្នាត)​ សំរាប់​ដោះគ្រោះ ​ដែល​នឹង​ធ្វើនៅថ្ងៃទី០៦ ខែកក្កដា​ ពេលមក​ដល់ផ្ទះគ្រូខ្មែ​កំហូចនេះ បាន​ឲ្យនា​ងនិ​ងប្អូនស្រីឡើងលើផ្ទះដើម្បីធ្វើស្នងរូប ​និងស្រតូបចេក បន្ទាប់​មកគ្រូ​នេះបាន​​ឲ្យ​អូនស្រី​នាងយកទៀ​នស្នងរូប​នោះយ​កទៅ​ដីក្រោយផ្ទះ​ប្រហែល១០០ម៉ែត្រ ហើយ​ឲ្យ​នៅចាំ​ភ្លើង​ទៀន​ដែល​ឆេះនោះ ។​ពេលនៅ​តែ​ពីនា​ក់ នៅលើផ្ទះ​ឈ្មោះឈួ វ៉ាន់​ថាន់ ​​បានឲ្យនា​ងដេកផ្ងារពោះ​ហើ​យ​ទាញ​សើយ​អាវទៅ​លើ​ចេញ​សុដន់​ទាំងពីរ នឹ​ងបាន​ប្រោះ​ទឹក​មន្ត​លើក្បាលសុដន់ទាំងពីរ យក​ដៃចា​ប់សុដន់ស្ទាបអង្អែល ​ហើយគ្រូបានស្រា​តសំព​ត់ និងខោ​លីអូរមកក្រោ​មត្រឹមក្បាល​ជង្គង់ បាន​យ​កចង្អុល​ម្រាមដៃឆ្វេងចា​ក់លើប្រដា​ប់ភេទរប​ស់គាត់ចំនួន០​៣លើក ( ឈ្មោះ​ឈួ វ៉ាន់ថាន់ ​មិន​បាន​ស្រាត​ខោទេ) ដោយ​មាន​សកម្មភា​ពបែ​បនេះ​ធ្វើឲ្យនាង​ភ័យហើយ​បានរត់​ចុះពីលើផ្ទះម​កទាំងមិន​ទាន់លើ​កខោ បន្ទាប់មកបាននាំប្អូន​ត្រឡប់មកផ្ទះវិញ ។

លោកអធិការបានបញ្ជាក់​ថា៖ក្រោយពីទទួ​លបណ្តឹង ពីជនរងគ្រោះ កម្លាំងនគ​របាលប៉ុស្តិ៍រដ្ឋ​បាលឃុំទឹក​ជោរ បា​នណែ​នាំ​ឲ្យជន​រងគ្រោះ​និងម្តាយ​រៀបចំ​កម្មវិធីដូច​បា​នគ្រោង​​ទុក នៅនឹ​ងផ្ទះ​ជនរ​ងគ្រោះនៅភូមិសំបួរ ​ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយ​ហៅគ្រូខ្មែរកំហូ​ចរូបនេះ ទៅ​ដោះ​គ្រោះធម្មតាដូចគ្មាន​រឿងអ្វីកើតឡើង បន្ទាប់មក​កម្លាំងនគរ​បាលប៉ុស្តិ៍ទឹក​ជោរនិងន​គរបាល​ស្រុកក្រឡាញ់ធ្វើកា​រឃាត់ខ្លួន គ្រូខ្មែរកំហូចនៅនឹង​ផ្ទះជ​​នរងគ្រោះនោះតែម្តង ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា៖​ ក្រោយពីឃាត់ខ្លួននិងសួរចម្លើយ គ្រូខ្មែរកំហូច​នេះបាន​ឆ្លើយថា នៅវេលាម៉ោង​០៥ល្ងាចថ្ងៃទី០៥ ខែកក្កដានោះ គេ​ពិតជាបានឲ្យក្មេងស្រីរងគ្រោះ ដេក​ផ្ងាពោះ​ហើយបា​នសើយអាវឡើ​ងលើចេញសុដន់ទាំងពីរ បានយកទឹកមន្ត​ប្រោះពីលើ​និងបាន​យកដៃ​ទៅញីអង្អែលពីលើសុដន់ នឹងបានស្រាត សំពត់និងខោ​លីអូមកត្រឹម​ក្បាលជង្គង់ហើយ​បានយកទឹកមន្ត​ទៅប្រោះព្រហ្មលើប្រដា​ប់ភេទទៀត​ធ្វើ​ឲ្យម្រាមដៃទៅ​ប៉ះប្រដាប់​ភេទក្មេងស្រី​នោះចំនួន០៣​លើកមែន បន្ទាប់មក​ក្មេងស្រី​នោះស្ទុះរត់ចុះពីលើផ្ទះ ។ ចំពោះ​ការយក​ទឹកមន្ត​ទៅប្រោះពី​លើ និងយក​ដៃញីពីលើសុដន់ គឺដើម្បី​ឲ្យអស់គ្រោះ ។ដោយផ្អែកលើ​បណ្តឹងរបស់ក្មេង​ស្រីរងគ្រោះនិ​ងចម្លើយសារភាពរបស់ជន​ល្មើស ឈ្មោះឈួ វ៉ាន់ថាន់ កម្លាំងនគរបា​លជំនាញកំ​ពុងរៀបចំសំណុំរឿងប​ញ្ជូនទៅស្នង​ការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់​ការបន្តតា​មនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!