ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូល​រួមពិធីអ​បអរសាទរ ទិវាប្រយុ​ទ្ធប្រឆាំង​ការជួញ​ដូរមនុស្ស ​១២ ធ្នូ ២០២​២ នៅសាល​មហោស្រព​កោះពេជ្រ រាជធានីភ្នំពេញ

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញចូ​លរួម ពិធីអបអរសាទរ ទិវាប្រយុទ្ធ​ប្រឆាំងកា​រជួញដូរ​មនុស្ស ១២ ធ្នូ ២០២២ លើកទី១៦ ក្រោមប្រធានបទ៖ «រួមគ្នាលុបបំ​បាត់អំពើ​ជួញដូរមនុស្ស​ឆ្ពោះទៅស​ម្រេចគោលដៅ​អភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ដែលរៀបចំ​ដោយ គណៈកម្មាធិកា​រជាតិប្រ​យុទ្ធប្រឆាំ​ងអំពើជួញដូរមនុស្ស ​ដែលហៅកាត់ថា (...)

ពិធីនេះបានប្រារពធ្វើឡើង នៅសាលមហោស្រពកោះ​ពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិការជាតិ ប្រយុទ្ធប្រឆាំង​នឹងអំពើជួញដូរមនុស្ស។​ក្នុងនោះក៏មាន​ការអញ្ជើញ​ចូ​លរួមពី​ថ្នាក់​ដឹកនាំ​នៃរាជរដ្ឋាភិបាល សមា​ជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជ​ការ កងកម្លាំងប្រដាប់អា​វុធគ្រប់ប្រភទ អាជ្ញាធរថ្នា​ក់ក្រោមជាតិ ឯកអគ្គរា​ជ​ទូត ​ឯកអគ្គរដ្ឋទូត ស្ថានតំ​ណាងប្រចាំនៅកម្ពុជា តំណាង​អង្គការ​សហប្រជាជាតិ អង្គការដៃគូជាតិអន្តរជាតិ អង្គការសង្គមស៉ីវិល តំណាងគ្រប់និកាយសាសនា សាស្ត្រា​ចារ្យ សិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យឯកជន ប្រមាណ​ជាង ៣០០០ អង្គ/នាក់។

ការប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ធ្វើឡើងក្នុងគោលបំណង៖

*ទី១៖ បង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាព​សម័យទំនើប និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។

*ទី២៖ ជា​ការបំផុសការយល់ដឹងយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃ​អំពើជួញដូរមនុស្ស ។

*ទី៣៖ ​ផ្សព្វផ្សាយ​ អំពីកិ​ច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា​ភិបាលកម្ពុជា ដៃគូពាក់ព័ន្ធជាតិ និងអន្តរ​ជាតិនា​នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!