ព័ត៌មានជាតិ

អភិបាលរងខេត្តកណ្តាល ជំរុញដល់អភិបា​លរងស្រុក និង​នាយករដ្ឋបាល​សាលាស្រុក ដែលទើប​តែ​ងតាំងថ្មី ត្រូវធ្វើ​ជាគំរូល្អ ដោយ​ត្រូវភាព​ស្មោះត្រង់ មានការ​ទទួល​ខុសត្រូវ ខិតខំបម្រើ ការពារមន្រ្តី​ក្រោមឱវាទ និងប្រជា​ព​លរដ្ឋនៅ​មូលដ្ឋាន

ខេត្តក​ណ្ដាល៖ក្នុងពិធីប្រកា​សចូលកាន់មុខតំណែងអភិបាលរង និងនា​យករដ្ឋបាល នៃរដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល នៅសា​លប្រជុំសា​លាស្រុក​ខ្សាច់កណ្តាល នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៊ុន ផេង អភិបាលរង នៃគណ:អភិបាលខេត្ត​កណ្ដា​ល បានជំរុញដល់ អភិបា​លរងស្រុក និង​នាយករដ្ឋបាល​សាលាស្រុក ដែលទើប​តែងតាំងថ្មី ត្រូវធ្វើជាគំរូល្អ ដោយ​ត្រូវភាព​ស្មោះត្រង់ មានការទទួល​ខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជា​ពលរដ្ឋនៅ​មូលដ្ឋាន។ បន្ថែមពីនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សា​រៀនសូត្រពីការងារជាក់ស្ដែង រៀន​សូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

ក្នុងនោះ​អភិបាលរងខេត្ត ក៏បានសំ​ដែងនូវ​ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ខ្សាច់​កណ្តាល ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែ​ងយ៉ាងសកម្ម​ក្នុងការអនុ​វត្តកំ​ណែទម្រង់​នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រច​តុកោណដំណាក់កាលទី​៤របស់រាជរដ្ឋាភិ​បាល សម្រាប់នីតិ​កាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុក ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកច​ម្រើនលើគ្រប់វិស័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!