ព័ត៌មានជាតិ

ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់កងពលតូចថ្មើរជើងលេខ៥១ ឧបត្ថម្ភបន្ថែមជីវភាពរស់នៅរបស់កងទ័ពប្រចាំថ្ងៃ

(បន្ទាយមានជ័យ):នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រៅពីភារកិច្ចស្នូលរបស់អង្គភាព និងផែនការហ្វឹកហ្វឺនរបស់ថ្នាក់លើ ក្រោមការយកចិត្តទុកដាក់របស់ ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានជំរុញដល់បណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា អង្គភាពកងពលតូចថ្មើរជើងលេខ៥១ តែងតែប្រមូលផលបន្លែ ត្រី សាច់ សុវត្ថិភាពជាប្រចាំ សម្រាប់ធានាផ្គត់ផ្គង់បន្ថែមផ្ទះបាយរួមប្រចាំថ្ងៃ ធានាបានសុខសុវត្ថិភាព សុខភាពកងទ័ព ផលិតផលលើសពីតម្រូវការ អង្គភាពបាននាំយកបន្លែ ត្រី សាច់ លក់ទៅផ្សារ នៅជិតអង្គភាព ក៏ដូចជាយកទៅលក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថវិកាដែលសន្សំបាន រួមចំណែកកសាងអង្គភាព ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button