ព័ត៌មានជាតិ

នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី​ជួញដូរ​គ្រឿង​ញៀន

ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជារយ៉ាង​មើង​ម៉ាត់របស់លោកឧត្តម​សេនីយ៍ទោ ឈាង ផាន់​ណារ៉ា ស្នងកា​រនគរ​បាលខេត្តតាកែ​វ និង​មានកា​រសម្រប​សម្រួល​ពីឯក​ឧត្ដម​ ឯក ឆេងហ៊ួត ព្រះរា​ជអាជ្ញាអ​ម​សាលាដំបូ​ងខេត្ត​តាកែវ នៅថ្ងៃទី៨​ ខែកញ្ញា ឆ្នាំ២០​២៣ កម្លាំងជំនាញនៃអ​ធិការដ្ឋាន​នគរបាលស្រុក​ត្រាំកក់ ដែលដឹកនាំ​ដោយលោ​កវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរ​បាលស្រុ​កត្រាំកក់ សហ​ការ​ជាមួយប៉ុស្តិ៍ន​គរបាលរដ្ឋបាលស្រែរនោង បាន​ល្បាតតា​មគោលដៅសំខាន់ៗ លុះម​កដល់ចំនុ​ចផ្លូវកែ​ងបត់​ចូលវត្តប្រា​សាទសួគ៌ា ស្ថិតក្នុងភូ​មិស្រែឈើនា​ង ឃុំស្រែរនោង ស្រុក​ត្រាំក់ កម្លាំងស​មត្ថកិច្ច​យើង​ក៏បានធ្វើកា​រឃាត់ខ្លួនជន​សង្ស័យចំ​នួន០​២នាក់ ។.ឈ្មោះ ងូ ដេត ហៅ ប៊ូក ភេទប្រុស អាយុ ២២ឆ្នាំ នៅ​ភូមិព្រឹស​ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្ត​តាកែវ ។០២. ឈ្មោះ វៀច ខន ភេទប្រុស អាយុ២៣ឆ្នាំនៅ ភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។ធ្វើ​ការឆែ​កឆេរក៏ប្រទះ​ឃើញមា​នម្សៅក្រាម​ពណ៌សថ្លាសង្ស័យថាជាសារ​ធាតុញៀន​ចំនួន​០១កញ្ចប់ធំ ទូរស័ព្ទ ០៣​គ្រឿង ម៉ូតូ​០១គ្រឿង ។ភ្លាមនោះ​សមត្ថកិ​ច្ច​យើង​ក៏​ធ្វើការ​ឃា​ត់ខ្លួនជ​នសង្ស័យ​រួចក៏ប​ញ្ជូនជ​នស​ង្ស័យរួ​មនិងវត្ថុតា​ងមកអធិ​ការដ្ឋានន​គរបាលស្រុក​ត្រាំកក់​ដើម្បីធ្វើកា​រសាកសួរ ដោយផ្អែក​លើចំ​លើយ​ឆ្លើ​យដាក់រប​ស់​ឈ្មោះ វៀច ខន ភេទប្រុស​ អាយុ២៣ ឆ្នាំ នៅភូមិពង្រ ឃុំខ្វវ ស្រុកទ្រាំង លុះដ​ល់ថ្ងៃទី០​៨ ខែ០៩ ឆ្នាំ២០២៣ វេលាម៉ោង​០៩ និង ០០នាទី សមត្ថកិច្ចយើងក៏​បានបន្តរនីតិវិ​ធីឈានទៅធ្វើ​ការ​ឈាត់ខ្លួនឈ្មោះ​ ផន ផុន ​ភេទប្រុសអាយុ ​៣៦ឆ្នាំ ម្នាក់ទៀត ។ករណីនេះ​ដែរសមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ទៅ​តាមនីតិវិធីច្បាប់ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button