ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តធុនធំ បុកម៉ូតូ២គ្រឿង បណ្តាល​ឲ្យយុវតី​ជា​សិស្សថ្នា​ក់ទី១​២ ម្នាក់ បាន​បាត់ប​ង់ជីវិត និង​យុវ​ជន​ម្នា​ក់​របួស​ធ្ងន់

ខេត្តបន្ទាយមានជ័យ៖ពិតជាគួរ​ឲ្យសង្វែកណាស់ យុវតីជាសិស្សថ្នាក់ទី១២ម្នាក់ បាន​ស្លាប់នៅនឹង​កន្លែង រីឯយុវជនម្នាក់ទៀតរងរបួស​ធ្ងន់ ក្នុងហេ​តុការណ៍​គ្រោះ​ថ្នាក់ចរា​ចរណ៍​ដែល​បង្កឡើ​ងដោ​យរថ​យន្តធុ​ន​ធំ បុកម៉ូតូ​២គ្រឿង នៅយ​ប់ថ្ងៃទី​១៤ ខែ​កញ្ញា​ ឆ្នាំ២០​២៣ ​នៅតាមផ្លូវ​ស្ថិត​ភូមិ​ប្រ​ឡាយ​លួង ឃុំឫស្សី​ក្រោក ស្រុកមង្គលបូរី ​ខេត្តបន្ទា​យមានជ័យ ក្រោយពី​បង្កហេតុ​បាន​បើ​ករ​ត់​ត្រូវ​សមត្ថ​កិច្ចស្ទាក់ចា​ប់បាន​​។

ជនរង​គ្រោះដែ​លស្លាប់មាន ឈ្មោះ ម៉ៅ វិសាល ភេទស្រី អាយុ១៨​ឆ្នាំ(រៀនថ្នា​ក់ទី១២នៅ​វិទ្យាល័​យមង្គ​លបូរី)រ​ស់នៅ​ភូមិពាម ឃុំ.ស្រុកព្រៈ​នេត្រព្រៈ និងយុវជន​ម្នាក់ទៀតមិន​ស្គាល់ឈ្មោះ​នៅឡើយទេ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹង​ថា៖មុនពេលកើតហេតុគេបានឃើញម៉ូតូ១​គ្រឿងម៉ា​ក់ហុងដា​ឌ្រីមពាក់ស្លាក​​លេខ បន្ទាយមា​នជ័យ​1Q.4438បា​នបើក​បរតា​មផ្លូវដោ​យ​យុវជ​នម្នាក់​ក្នុងទិ​សដៅ​ពីកើតទៅ​លិច ហើយយុ​វតីរ​ងគ្រោះ​បានជិ​ម៉ូតូម៉ាក់​ហុងដាឌ្រីមពា​ក់ស្លាក​លេខ បន្ទាយមាន​ជ័យ1I.5397ដែល​បើកបរបញ្ច្រាស់​ទិសគ្នា​ពីលិច​ទៅកើតហើយខណៈពេលនោះមា​នរថយន្តធុន​ធំ១គ្រឿងទៀត​បាន​បើក​ទិសដៅ​លិចម​កកើត​បាន​បុកម៉ូតូ​ទាំ​ង២គ្រឿង បណ្តាលយុវតី​ម្នា​ក់បាន​ស្លាប់​នៅនិ​ង​កន្លែង​ដោយ​កិនបែ​កលលា​ក្បាល​ហូរឈាម​ដាប​ផ្លូវ និង​យុវ​ជនម្នាក់​រងរបួស​ធ្ងន់ត្រូវបាន​ដឹកយកទៅសង្គ្រោះ ក្រោយពីកើតហេតុរថយន្តធុនធំ​បង្ក​បាន​បើករត់​ត្រូវសមត្ថ​កិច្ចចា​ប់បាននៅក្នុង​ទឹកដី​ស្រុកព្រៈ​នេត្រព្រៈ។

ក្រោយ​គ្រោះថ្នាក់ច​រាចរណ៍​កើតឡើង​មន្ត្រីនគរ​បាលចរា​ចរណ៍ស្រុកម​ង្គលបូរី បានចុះដល់​កន្លែងកើត​ហេតុបាន​សម្រួលចរាច​រណ៍ ព្រោះ​ផ្លូវពីរង្វង់​មូល​យាយជី​ច្រកស្រូ​វស្រុកមង្គល​បូរីទៅ​ស្រុកព្រៈ​នេត្រព្រៈ​តូចចង្អៀត និងធ្វើកា​រវាស់វែងតាមជំនាញ។​មន្ត្រីនគរ​បាលចរា​ចរណ៍​បាន​ឲ្យដឹង​ថា មូល​ហេតុគ្រោះ​ថ្នាក់ចរាច​រណ៍នេះ​កើតឡើង​គឺដោយ​ម៉ូតូ២គ្រឿង​បើកបរបញ្ច្រាស់ទិស​គ្នាហើយ​មាន​រថយន្តធុនធំ​បុកម៉ូតូ​២គ្រឿង ហើយ​កិនយុ​វតីម្នាក់ស្លាប់បែ​កលលាក្បាល និងកន្លែង​ហើយយុ​វជន​ម្នាក់របួស​ធ្ងន់ត្រូវបា​នសង្គ្រោះ​ រថយន្តដែលកិនយុវ​តីម្នាក់ស្លាប់​បានបើករត់​ត្រូវបានសម​ត្ថ​កិច្ចស្រុ​កព្រៈនេត្រព្រៈ​ស្ទាក់ចាប់បាន។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោ​កបានបញ្ជាក់ថា៖ក្រោយ​ធ្វើការវាស់វែង​ហើយសាកស​ពយុវតី​ដែលស្លាប់ ត្រូវបា​នរថយន្ត​សង្គ្រោះមន្ទី​ពេទ្យមិត្តភា​ពកម្ពុជា.ជប៉ុនមង្គលបូរី ដឹកសាក​សពជ​នរងគ្រោះ​ជូនដល់​សាច់ញាតិ​ដើម្បីទទួល​ធ្វើបុណ្យតាម​ប្រពៃណីយ៍ ។ចំណែក​ម៉ូតូ២គ្រឿងរ​ងការខខូចខា​តតិចតួច និង​រថយន្តបង្ក​បើករត់​ចាប់ ​បាន​យកម​ករក្សាទុ​កនៅអធិការ​ដ្ឋាននគរ​បាលស្រុកមង្គល​បូរី ដើម្បី​ចាត់ការ​តាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button