ព័ត៌មានជាតិ

មេបញ្ជាការរង នាយសេនាធិកា​រ កងព​លតូចថ្មេីរជេីង​លេខ៥១ ដឹកនាំក្រុម​ការងារចុះ​ទស្សន​កិច្ចសិក្សា​ការងារក​សាងពង្រឹ​ងអង្គភាពរឹ​ងមាំលេីគ្រ​ប់វិស័យ

(បន្ទាយមានជ័យ)៖លោកឧត្តមសេ​នីយ៍ត្រី ជុំ សេដ្ឋា មេ​បញ្ជាការរង នា​យសេនាធិការ កងពលតូច​ថ្មេីរជេីង​លេខ៥១ នាថ្ងៃសុក្រ​ ៣កើត ខែមិគសិរ ឆ្នាំថោះ ​បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២៣ បាន​អញ្ជេីញដឹកនាំ​នាយទា​ហាន ចំណុះ​ទីបញ្ជាកា​រកងពល ចុះធ្វើទ​ស្សន​កិច្ចសិក្សា ការ​ងារកសាងពង្រឹងអង្គភាពរឹ​ងមាំលេីគ្រប់វិ​ស័យ អង្គភាពវរ​សេនាតូចថ្មើរជើងលេខ៥១ ស្ថិតនៅ​ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងពល លោកនាយសេនាធិការរង លោក​នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល ផ្នែកជំនាញ មេបញ្ជាការ​កងអនុសេ​នា​ធំ កងអនុសេ​នា​តូច ចំណុះវរ​សេ​នាតូច ព្រមទាំងនា​យទា​ហាន​វ័យក្មេងចំណុះ​កងពលផងដែរ។

ក្នុងនោះលោក​មេបញ្ជាការ​រង នាយ​សេនាធិការកងពល បា​នអញ្ជើញទស្សនា​តាមខ្លឹម​សារនីមួយៗ និ​ងបា​នថ្លែងការកោតសរសើរ​ដល់អង្គភាព ដែលបានខិតខំ​យកចិត្តទុកដា​ក់អនុវត្តតាមផែន​ការដែលថ្នាក់លើ​ប្រគល់ជូន និង​អនុវត្តតួនាទី​ភារកិច្ច ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ តាមផែ​នការ កា​រងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនី​យ៍ត្រី ជុំ សេដ្ឋា ក៏បានដា​ក់ផែនការ ឱ្យគ្រប់អង្គភាព ធ្វើកា​រដកប​ទពិសោធន៍ពីគ្នាទៅវិ​ញទៅមក​ ពីចំណុចខ្លាំងខ្សោយ និងបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំង​ត្រៀមក្នុងទីតាំង ​ក៏ដូចជាគ្រួសា​រយោធិ​នក្នុង​អង្គភាព​ និង​មួយចំ​នួន​លើ​ស​តម្រូវ​ការ​ លក់​ទៅទី​ផ្សារ ​សន្សំថវិ​កាក​សាងក្នុង​អង្គភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button