ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ អំពាវនាវដល់សមាជិក សមាជិការ ដែ​លមានឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោ​តទាំងអស់ មេត្តា​ត្រៀម​ខ្លួន និងត្រៀម​អត្តសញ្ញា​ណប័ណ្ណ​សញ្ជាតិខ្មែរ(អ.ខ) ដែល​មាន​សុពលភាព​ ឬឯកសារ ប​ញ្ជាក់​អត្តសញ្ញា​ណ​បម្រើឱ្យកា​របោះឆ្នោត​(ឯ.អ) នៅ​ឃុំចំនួន​២ ស្រុក​ស្វាយចេក

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៣នេះ លោក សិទ្ធិ ឡោះ សមាជិក​អចិន្ត្រៃ​យ៍គ​ណបក្សខេត្ត ប្រធានគ​ណកម្មាការមូល​ដ្ឋាន ខ.២៧ និង ជាប្រធា​នក្រុមកា​រងារចុះជួយ​ស្រុក​ស្វាយចេក បាន​បន្តអញ្ជើញ​ចុះជួ​បសំណេះសំណាល និងពន្យល់​ណែនាំអំពីរ​បៀបគូសស​ន្លឹកឆ្នោតដល់ សមាជិកា សមាជិការបក្សប្រជា​ជនកម្ពុជា លើ២​ឃុំ នៅឃុំផ្គាំ និង ឃុំសារង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ការចុះ​ជួបសំ​ណេះសំណាល​នេះក៏មា​នការអញ្ជើ​ញចូលរួមពី លោក អនុប្រធាន​គណៈ​កម្មការ ខ២៧ លោកអ​នុប្រធានក្រុមការ​ងារចុះ​ជួយ​ឃុំផ្គាំ និងសារង្គ ក្រុមកា​រងារខ ២៧ចុះជួយភូមិ លោកប្រធាន អនុប្រធា​ននិងសមាជិកប​ក្សឃុំផ្គាំ និងឃុំសារង្គ លោកប្រធា​ន អនុប្រធាន ភូមិជាច្រើនរូប ។

លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍នៃគ​ណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគ​ណៈកម្មការ​ខ.២៧ ចុះជួយស្រុកស្វាយចេក ក៏បា​នពាំនាំ​ការសួសុខទុក្ខពីសំណាក់ពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធា​នក្រុមការ​ងាររាជរដ្ឋាភិបាល​ ចុះជួយខេត្តបន្ទាយ​មានជ័យ និងលោកជំទាវ អគ្គម​ហាឧបាសិកា​ពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម អ៊ុំ រាត្រី សមាជិក​គណៈកម្មាធិ​ការកណ្តាលគ​ណបក្សប្រជាជនកម្ពុជា និងជាប្រ​ធានគណបក្សប្រជា​ជនខេត្តបន្ទាយមានជ័យ ដល់​សមាជិក សមាជិកា​រទាំងអស់ និង សូមអំពា​វនាវដល់ សមាជិក សមាជិការ ដែលមាន​ឈ្មោះក្នុង​បញ្ជីបោះឆ្នោតទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀម​អត្តសញ្ញាណ​ប័ណ្ណសញ្ជា​តិខ្មែ​រ(.) ដែលមាន​សុពលភា​ព ឬឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យកា​របោះឆ្នោត​(.) ដើម្បីទៅ​បោះឆ្នោតជូន​គណបក្សប្រជាជន​កម្ពុជា ដែលមា​នរូបទេវតាបាច​ផ្កាជាសញ្ញាសំ​គាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោត​នៅតាមការិយាល័យ​បោះឆ្នោតក្នុ​ងភូមិ ឃុំ​ សង្កាត់រៀងខ្លួននៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ ខាងមុខឲ្យបា​នគ្រប់ៗគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button