ព័ត៌មានជាតិ

បុរស់បែកថ្នាំម្នាក់ ប្រច័ណ្ឌប្រពន្ធ នាំកូនស្រីឡើង​ដើមឈើ​បម្រុងធ្វើអត្តឃាត ត្រូវប្រពន្ធ​លួងលោម​អោយ​ចុះ កម្លាំង​នគរបាល​យក​ដាក់​មណ្ឌល​នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖មានការភ្ញាក់​ផ្អើលមួយ​បានកើតឡើង​ដោយបុរស់​ម្នាក់​បែកថ្នាំប្រច័ណ្ឌប្រពន្ធ នាំកូនស្រីឡើងដើមឈើ​បម្រុងធ្វើអត្ត​ឃាត ត្រូវប្រពន្ធលួងលោម​អោយចុះកម្លាំ​ងនគរបាល​យកដា​ក់ម​ណ្ឌល​នៅល្ងាចថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣ នៅព្រៃក្បែមា​ត់ស្ទឹងទឹកថ្លា ស្ថិតភូមិ.សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ។បុរស់បែកថ្នាំ​មានឈ្មោះ ប៉ែន សន អាយុ៤៤ឆ្នាំ និងប្រពន្ធ​ឈ្មោះ តឿន សុផល អាយុ៣៣​ឆ្នាំ កូន​ស្រីអាយុ៦ឆ្នាំ រ​ស់នៅភូមិ.​សង្កាត់​ទឹកថ្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមា​នជ័យ។

លោក​វរៈសេនីយ៍​ឯក ស៊ី ឌី អធិការនគរបា​លក្រុងសិ​រីសោភ័ណបានប្រាប់ថា៖ក្រោ​យទទួលព័ត៌​មានបានដឹងមានបុរ​ស់ម្នាក់នាំកូ​នស្រី​ឡើងដើ​មឈើបម្រុងធ្វើអត្ត​ឃាតសំលាប់​ខ្លួននៅព្រៃ​ក្បែរមាត់ស្ទឹងទឹក​ថ្លារួមមា​នលោក​ ស្រេង សុផល អភិបាល​ក្រុងសិរី​សោភ័ណ​បាននាំ​កម្លាំងនគរ​បាល កងរាជអា​វុធហត្ថទៅដ​ល់កន្លែង​ឃើញ​បុរស់បា​ននាំកូនស្រី​នៅលើ​ដើមឈើក​ម្ពស់ប្រមា​ណ៤ទៅ៥ម៉ែត្រ ពី​ដីនៅនិងបង្គៀប​ឈើ​ដែល​បម្រុង​ធ្វើអត្តឃា​តដោយលោតរឺច​ងករ។

លោកបា​នបញ្ជាក់ថា៖លោកអោ​យស្ត្រីជា​ប្រពន្ធប្រើពាក្យ​សំដីលួងលោ​មរដូច​ជា(បងនាំ​កូន​យើង​ចុះ​ពី​ដើមឈើ​មកដីមក អាណិត​កូនស្រីគ្នា​អត់ដឹងអី​ទេចាំយើ​ងដោះ​ស្រាយគ្នា)​ក្រោយទទួល​ការលួងលោ​មប្តីបានចុះម​កដល់ដី​សមត្តកិច្ច​សួរនាំយក​ទៅធ្វើ​តេស្តរ​កឃើញ​ប្រើប្រាស់គ្រឿង​ញៀនទើបសុំ​យោប​ល់ប្រពន្ធ​យក​ទៅដា​ក់នៅក្នុង​មណ្ឌលកែ​ប្រែ ដើម្បីបន្សាបគ្រឿងញៀន។

លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖តាមទទួលព័ត៌មា​នពីប្រពន្ធបុ​រស់ជាប្តី​នាំកូនស្រី​ទៅលើដើ​មឈើនៅ​អំឡុងម៉ោង​១រហូតដល់​ម៉ោង៤រ​សៀលទើ​បដឹងដោយខ​លទូរស័ព្ទ​ទៅប្រពន្ធអោ​យមកយក​សាកសពនៅ​ដើមឈើ​ក្បែរមា​ត់ស្ទឹងទឹ​កថ្លា ដឹងហើយ​ប្រពន្ធបាន​រាយការណ៍ជូនស​មត្ថកិច្ចអោ​យជួយអន្តរាគមន៍ ព្រោះប្តីប្រើប្រា​ស់គ្រឿងញៀន​ហើយប្រ​ច័ណ្ឌប្រពន្ធ​នាំកូនឡើង​ដើមឈើគម្រា​មធ្វើអត្តឃាតលតរឺចងកសម្លាប់ខ្លួន។

ស្ត្រីជា​ពន្ធបានបញ្ជាក់ថា៖ប្តីរបស់គាត់គឺ​ជាប្តី​ក្រោយ​រឺចុងដែល​បានគ្នារ​យៈពេល​ជាង៨ឆ្នាំបា​នកូនស្រី១​អាយុ៦ឆ្នាំនិង​មានកូនដើមពេ​ញវ័យនៅ​ពេលដែ​លម្តាយមិន​នៅផ្ទៈកូនស្រីតែង​តែក្លាចឪពុ​កចុងមិ​នហ៊ានចូល​ផ្ទៈប្តីចុងរបស់គា​ត់ពេលប្រើ​ប្រាស់គ្រឿងញៀនតែ​ងតែវ៉ៃធ្វើបា​ប និងគម្រាម​ហើយប្រច័ណ្ឌ​ប្រពន្ធដាក់អ្នកនេះ​អ្នកនោះរហូត និងប្រើហឹង្សាប្រពន្ធនិងកូនស្រី​ទើប​សម្រេចអោ​យយកដាក់មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button