ព័ត៌មានជាតិ

អភិបាល​ខេត្តបន្ទាយមានជ័យ ចូលរួមកម្មវិធីកម្មវិធីបុណ្យណូអែល “គ្រីស្ទម៉ាស” Merry Christmas 2022 និងជួបសំ​ណេះសំណាលជាមួយបងប្អូនគ្រិ​ស្តបរិ​ស័ទ នៅប​រិវេណសួនមានជ័យ ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមា​នជ័យ និងលោកជំទាវ ឯកឧត្តម សៀ សុភ័ក្ត្រ រដ្ឋលេ​ខាធិការក្រសួងធម្មការ និងសាស​នា ព្រម​ទាំង​ថ្នាក់ដឹកនាំ កាលពីរាត្រីថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូល​រួមកម្មវិធីកម្មវិធីបុ​ណ្យណូអែល “គ្រីស្ទម៉ាស” Merry Christmas 2022 និងជួប​សំណេះ​សំណាលជាមួយបងប្អូ​នគ្រិស្តបរិស័ទ នៅ​បរិវេណសួនមានជ័យ ខេត្តបន្ទា​យមា​នជ័យ។

គោលបំណងនៃ​ការរៀបចំនេះគឺបង្ហាញពី​ភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងសមា​ជិកគ្រីស​បរិស័ទទាំងអស់ ដែល​បានរួបរួមសាមគ្គីគ្នា និងបំពេញភារកិច្ចយ៉ាង​សកម្មក្នុងការរួម​ចំណែក​ក្នុ​ងវិស័យសង្គម ផ្នែក​មនុស្សធម៌ សង្គមកិច្ច និងការអប់រំសីលធម៌ ដើម្បីធ្វើយ៉ាងណា​ឲ្យបងប្អូនគ្រី​ស្ទបរិស័ទដើរ​តាមមាគ៌ាបង្ហាញផ្លូវនៃគោលលទ្ធជំនឿ និងវិស័យសាសនា​គ្រីស្ទ ដែល​ជាតម្លៃ​នៃវប្បធម៌សន្តិភាព ធ្វើឲ្យប​ងប្អូនគ្រីស្ទបរិស័ទមានសីលធម៌ល្អ រស់នៅស្អាត​ស្អំប្រក​បដោ​យសុខសន្តិ​ភាព​ជាមួយសហគមន៍ សាសនារបស់ខ្លួន ក៍ដូចជាជាមួយ​សហគមន៍សា​សនាដ៍ទៃ​ទៀតក្នុងសង្គមជាតិ ព្រម​ទាំងធ្វើអោ​យសង្គមមា​នការរីកចម្រើនជឿនលឿន។ក្នុងថ្ងៃបុណ្យណូ​អែលនោះ ក៏​មានការផ្តល់ការដូ វត្ថុអនុស្សាវរីយ៍ និងផ្តល់អំណោ​យក្តីស្រ​លាញ់ជូនគ្រួ​សារ​ដែលមា​នជីវភាពខ្វះចំនួន ២០០គ្រួសារផងដែរ។

ថ្លែងសំណេះ​សំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រ​សាស​ន៍ថា «ថ្ងៃនេះខ្ញុំ​បាទ មានក្តីសប្បា​យរីករា​យ ដែលបា​នជួបជាមួយថ្នាក់​ដឹកនាំ លោកគ្រូ​គង្វាល និងប​ងប្អូ​នគ្រីស្ទបរិស័ទ នៃខេត្តបន្ទាយមានជ័យ ទាំង​អស់ក្នុងកម្មវិធី​បុណ្យណូអែល ដែលគ្រីស្ទប​រិស័​ទទូទាំង​ខេត្តបន្ទាយមានជ័យ បានរួបរួម​គ្នាប្រារព្ធធ្វើឡើង​ជារៀងរាល់ឆ្នាំ ក៏​ដូចគ្រីស្ទប​រិស័ទទូ​ទាំងពិភ​ពលោកតែងតែប្រារព្ធធ្វើ»

ឯកឧត្តម​អភិបាលខេត្តបន្តថា ឆ្លៀតក្នុងឧកាសនេះក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំបាទផ្ទាល់ សូមពាំនាំ​ការផ្តាំផ្ញើកា​រនឹករលឹក និងការសា​កសួរសុខទុក្ខ​ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែ​លតែងតែ គិតគូរ និងយកចិត្តទុកដាក់ជានិច្ចទៅលើប្រជាពលរដ្ឋ ដែលជាសា​សនិកគ្រីស្ទប​រិស័ទទាំងអស់ដែលកំពុងគោរព និងប្រតិបត្តិតាមជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បាន​ជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជា​ពលរដ្ធខ្មែរទូ​ទាំងខេត្ត ជួបតែសេចក្តី​សុខ និងព្រះប្រទានពរគ្រប់ៗគ្នា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!