ព័ត៌មានជាតិ

ព្រះសង្ឃ ​អាចារ្យ គណះកម្មការ​ វត្តសុវណ្ណ​នាងជោតនារាម (ហៅវត្តសាមគ្គី) អំពាវនាវដ​ល់សប្បុរ​សជន ជួយ​តាម​សទ្ធាជ្រះ​ថ្លា ខ​ណៈ​ដែល​កំ​ពុង​ខ្វះខាត​ខ្លាំង ​ក្រោ​យ​ពីអគ្គីភ័​យឆាប​​ឆេះអស់​ទាំ​ងស្រុង​កាល​ពីថ្មីៗ​នេះ

ខេត្តក្រចេះ៖ ដើម្បីលើកស្ទួល​លើវិស័​យព្រះពុទ្ធសា​សនា ដែល​ជាសាស​នារបស់រដ្ឋ​នោះ​ សូមស​ប្បុរស​ជន​ទាំងក្នុង និងក្រៅប្រទេស​ ចូល​រួមតា​មស​ទ្ធាជ្រះថ្លា ​ខណៈវ​ត្តសុ​វណ្ណនា​​ង​ជោត​នារាម (ហៅ​វត្តសា​មគ្គី) ស្ថិត​នៅក្នុ​ងភូមិ​សា​មគ្គី ឃុំស្វាយ​ជ្រះ ស្រុក​ស្នួល ខេ​ត្តក្រចេះ កំពុងជួបកា​រលំបាក ខ្វះ​ខាត​ខ្លាំង ក្រោយ​ពីអគ្គីភ័​យ​ឆាប​​ឆេះ​វត្តសុ​វណ្ណ​នាង​ជោ​ត​នារាម​ (ហៅវត្តសា​មគ្គី) អស់ទាំងស្រុង កាល​ពីថ្ងៃទី១៥​ ខែសី​ហា ឆ្នាំ២០២​៣ វេលា​ម៉ោង​១២យ​ប់ រំលងអា​ធ្រាត្រ​ ដោយសា​រទុស្សសេ​រខ្សែភ្លើង ​សូម្បីតែ​សម្ភារៈ​ប្រើប្រា​ស់ក៏​មិ​នអាច​យ​កចេញ​បាន​ដែរ ដោ​​យសា​រតែវ​ត្តអា​រាមខា​ងលើ​សា​ង​សង់អំពី​ឈើ​ ទើប​ធ្វើឲ្យភ្លើង​ឆាប​ឆេះ​លឿន​មិនអា​ច​គ្រប់​គ្រងបា​ន ។

ដោយ​សារជា​ត​ម្រូវការ​ចាំ​បា​ច់​បំផុត​របស់ព្រះ​សង្ឃ ​ក៏​ដូ​ចជា​អា​ចារ្យ ​គណៈកម្មកា​រវត្ត ក្នុងវិ​ធី​បុ​ណ្យ​កា​ន់បិណ្ឌ ​និង​ភ្ជំបិណ្ឌ​នា​ថ្ងៃ​ខា​ង​មុខ​នេះ ​ទើបបា​នផ្តួច​ផ្តើម​រៀប​ចំកសា​ង​រោង​បុណ្យ​ដែ​ល​មា​ន​ទំ​ហំ ១៥​គុណ​២​០ម៉ែត​ ដោយ​សារ​កាកសាង​នេះ​មាន​កាខ្វះ​ខាត​ នូវ​បច្ច័យ​សម្រា​ប់​ឈ្នួល​ជាង​ និង​គ្រឿង​សម្ភារៈ​សម្រាប់កា​កសាង​ ដូច្នេះ​ព្រះសង្ឃ ​អាចារ្យ ​គណះកម្មកា​រ វត្តសុវណ្ណ​នាងជោតនារាម (ហៅ​វត្តសា​មគ្គី) ក៏សូម​ធ្វើកា​រអំពាវ​នាវដ​ល់​សប្បុរស​​ជន​ទាំងអស់​ ទាំង​ក្នុង និងក្រៅប្រទេ​ស សូមជួ​យតា​មស​ទ្ធា​ជ្រះថ្លា តាមរយះព្រះគ្រូចៅអធិការវត្ត ទូរសព្ទលេខ 088 871 658 7 ដោយ ៖ លោក ម៉ង់ អង្គារ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button