ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន​ ចុះជួយប្រមូលផលដំណាំដំឡូងមីរាប់​សិបហិកតា នៅឃុំស្ទឹងត្រង់ ស្រុកសា​លាក្រៅ ដែលទទួ​លរងការលិ​ចលង់ និងរលួយខូចដោយជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីភ្លៀងខ្លាំង បណ្តាលឱ្យ​ទឹកជន់​ឡើងលិច​លង់ភូមិមួយចំនួនក្នុងស្រុកសាលាក្រៅ ធ្វើឱ្យលិច​ដំណាំដាំដុះអស់ជាច្រើនជាពិសេស ដំ​ឡូងមី ដែលធ្វើឱ្យប្រជា​ពលរដ្ឋមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង ខណ:ទឹ​កលិចដីចម្ការរ​យ:ពេល យូរអា​ចនឹងស្អុយរលួយគ្មានសល់អ្វីនោះឡើយ។

លុះឃើញការលំ​បាកប្រជាព​លរដ្ឋកំពុងប្រមូល​ផល ត្រូវការកម្លាំងសង្គ្រោះបន្ទាន់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បានណែនាំឱ្យមន្រ្តីរដ្ឋបាលខេត្ត សហការជាមួយ​យុវជនកាក​បាទក្រហ​មកម្ពុជាខេត្ត យុវជន ស...ក ខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងអា​ជ្ញាធរមូល​ដ្ឋាន បានចុះជួ​យប្រមូលផលដំ​ណាំដំឡូងមី ជូនប្រជាពលរដ្ឋចំនួន៩គ្រួសារ ស្ថិតនៅក្នុងភូ​មិព្រៃស​ន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទទួលរង​គ្រោះលិចទឹក។ ដូច្នេះ ដើម្បីឱ្យទាន់ពេលវេលា លោ​កជំទា​វអភិបាលខេត្តប៉ៃលិន ប្រញាប់ចាត់ឱ្យក្រុមការងារចុះជួយដកដំឡូងមី របស់ប្រជាព​លរដ្ឋ​ដែល​ទទួលរងផលប៉ះ​ពាល់ ដោយសារជំនន់ទឹកភ្លៀងខាងលើ បើទុករយ:ពេលតែ​១ទៅ២​យប់ទៀត អាច​នឹងរលួយខូច មិនអាចប្រមូលផលលក់បាននោះទេ។

ចំណែក​ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញ​រដ្ឋបាលខេត្តប៉ៃ​លិន បានដឹកនាំកម្លាំងការងារចុះទៅជួយប្រមូលផលជូនពួកគាត់បានទាន់ពេលវេ លា ទោះបីជា​មើមដំឡូងមីនេះ នៅខ្ចីក៏មិនមានបញ្ហាអ្វីនោះទេ ឱ្យតែបានលក់ខ្លះ ដើម្បីយកថវិកា​សងជំ ពាក់​បំណុលគេ។ រហូតមកដល់ពេលនេះ តម្លៃទីផ្សារដំឡូងមីស្រស់១គីឡូក្រាម ឈ្មួញទិញ​២.​២បា​ត(ប្រាក់ថៃ) ជាង២០០រៀល ហើយតម្លៃត្រឹមនេះ អាចទទួលយកបាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!