ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អ​ញ្ជើញចុះជួ​បសំណេះ​សំណាល សួរសុខទុក្ខ និ​ង​នាំយ​កអំណោ​យមនុស្សធម៌​ សម្តេចតេជោ​ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន ជូន​ពលរដ្ឋ​នៅភ្នំដំ​បង

(ប៉ៃលិន)៖នៅថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រ​ធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញ​ចូលរួមជួប​សំ​ណេះសំ​ណាល សួរសុខទុក្ខ និងនាំយ​កគ្រឿងឧប​ភោគបរិភោគ​ និងថវិកា ដែលជាអំណោ​យដ៏​ថ្លៃថ្លាសម្តេច​តេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាព​លរដ្ឋ​ចំនួន ៤៣៥គ្រួសា​រ នៅភូមិភ្នំដំប​ង សង្កាត់អូ​រតាវ៉ៅ ក្រុងប៉ៃលិន ។

មានប្រសាសន៍នាឱ​កាសនោះ ឯកឧត្តម បានពាំ​នាំនូវការផ្ដាំ​ផ្ញើសួរសុខ​ទុក្ខពី​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូ​រខ្ពស់ចំ​ពោះសុខ​ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការន​យោបាយ​ណាមួយឡើយ។ ឯកឧត្តមប្រធាន​កិត្តិយសគណៈកម្មាធិការសាខា បានសំដែ​ងនូវកា​រនឹករលឹ​កជា​ពន់ពេកចំពោះពុកម៉ែបងប្អូននាពេលនេះ ថ្វីត្បិតតែអំណោ​យមនុស្សធម៌ដែ​លបាន​នាំយកម​កចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនមិ​នសមល្មមនឹង​ផ្គត់ផ្គង់អោយ​បានជានិរន្តរ៍រប​ស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយ​ក៏ជាការ​បង្ហាញនូវកា​រយកចិត្តទុក​ដាក់ចំពោះប្រជាព​លរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស​គឺកាកបាទក្រ​ហមកម្ពុជា ដែល​មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដូចដែ​លបាន​លើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណា​ម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button