ព័ត៌មានជាតិ

ឆក់កាបូបស្ពាយ ពីនារីជនជាតិបារាំង ត្រូវកម្លាំងជំនា​ញ​នាយកដ្ឋានន​គរបាលព្រ​ហ្មទណ្ឌ ធ្វើកា​រប្រដេញ និង​ឃាត់ខ្លួនបា​នភ្លាមៗ នៅខណ្ឌមានជ័យ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ ដឹកនាំ​កម្លាំងជំនា​ញចុះ​ល្បាតតាម​បណ្តោយផ្លូវ ​លេខ៣១០ ​ក្នុងសង្កាត់​បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធា​នីភ្នំពេញ ក៏ប្រទះឃើញជនស​ង្ស័យ ជិះម៉ូតូ​ចំនួន​០២គ្រឿង មា​នគ្នាចំនួន​០៣នាក់ បាន​ធ្វើសកម្មភា​ពឆក់កាបូបស្ពាយ​ពីនារីរ​ងគ្រោះ​ដែល​កំពុង​ជិះម៉ូតូ​ ភ្លាមនោះកម្លាំងជំនាញ បានធ្វើការ​ប្រដេញ និងឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង០៣នាក់ នៅចំណុច​មុខក្លោ​ងទ្វារវត្ត​សន្សំកុសល ផ្លូវ​លេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១៣និង​៤០នាទី​ថ្ងៃទី០​៩ ខែកក្កដា ឆ្នាំ២០២​៣ ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានរួមមាន៖

ទី១៖ ឈ្មោះ ខន ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែង​ស្នាក់​នៅ​ផ្ទះ​មិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ(ដៃដល់)

ទី២៖ ឈ្មោះ គឹម វុទ្ធា ភេទប្រុស ​អាយុ១៩ឆ្នាំ ជ​នជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នា​ក់នៅ​ផ្ទះមិ​នចាំលេខ ផ្លូវ មិនចាំលេខ ក្នុងសង្កាត់ ចាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបើក)

ទី៣៖ ឈ្មោះ ចាន់ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែង​ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិដើមច័ន្ទ ក្នុងសង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ភារៈដកហូតបានរួមមាន៖

. ម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AO-៨១៣១ (របស់ជនសង្ស័យ)

. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KF-១៩៩៩(របស់ជនសង្ស័យ)

.កាបូបស្ពាយដាច់ខ្សែ ពណ៌ខ្មៅ (របស់នារីរងគ្រោះ)។ ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់ ខាង​លើឆក់បាន កម្លាំងនាយកដ្ឋា​នបានប្រគ​ល់ទៅអោ​យម្ចាស់ដើមគេវិញ ។ បច្ចុប្បន្ន កម្លាំងជំ​នា​ញកំ​ពុង​ធ្វើ​ការសាកសួរ និងក​សាងសំណុំ​រឿងបញ្ជូនទៅ​អយ្យការអមសា​លាដំបូងរាជធា​នីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button