អគ្គស្នងការរង នគរបាលជាតិ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យកម្លាំង និងប្រជុំផ្សព្វផ្សាយអំពីផែនការ ការពារពិធីបោះឆ្នោត ដល់នគរបាលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
![](https://www.kmctvonline.com/wp-content/uploads/2022/05/photo_2022-05-03_15-17-40-3-780x470.jpg)
(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ ដឹកនាំក្រុមការងារមានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អញ្ជើញត្រួតពិនិត្យកម្លាំង និងប្រជុំផ្សព្វផ្សាយអំពីផែនការ ការពារក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ–សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:សំខាន់ៗចំនួន០២គឺ
១–ត្រួតពិនិត្យកម្លាំង និងផែនការការពារពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ–សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
២–ពង្រឹងសមត្ថភាពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន តាមរយះការបណ្តុះបណ្តាល នីតិវិធី វិជ្ជាជីវ: និងក្រមសិលធម៌។
ក្រោយកិច្ចប្រជុំបញ្ចប់ ប្រតិភូបានអញ្ជើចុះត្រួតពិនិត្យ កម្លាំងតាមការិយាល័យនីមួយៗឃ្លាំងទុកដាក់សម្ភារ: និងពិនិត្យសមទ្ធផលថ្មីនានាដែលកំពុងសាងសង់និងអភិវឌ្ឍន៍ ផងដែរ ។
ជាមួយគ្នានោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្នងការ និងមន្ត្រីក្រោមឱវាទ ចំពោះការងារស្នូល ការគ្រប់គ្រងកម្លាំង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការសាមគ្គីផ្ទៃក្នុង និងការងារអភិវឌ្ឍន៍អង្គភាព ទទួលបានលទ្ធផលគឺជាទីមោទន: ៕