ព័ត៌មានជាតិ

សម្ពោធសមិទ្ធផលនានា នៅវត្តនន្ទសិរិ​គន្ធរាម ស្រុក​មង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដម​សេនីយ៍ឯក គង់ ប៊ុនលី

(បន្ទាយមានជ័យ)៖សមិទ្ធផលនានា រួមមានសួនច្បារ របមាត់សឹ្ទង ផ្លូវបេតុង សួនពុទ្ធរូប កាឡូឡា មណ្ឌល​ពោធិព្រឹក្ស និងសាលាពុទិ្ធកសិក្សា​ នៅវត្តនន្ទសិរិគន្ធរាម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីសម្ពោធឆ្លង និងកាត់ខ្សែបូរ នាថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ​២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្ដមសេនីយ៍ឯក គង់ ប៊ុន​លី មេបញ្ជាការរង នៃបញ្ជាការដ្ឋានក​ងអង្គរក្ស និងជាជំនួយការផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណាចក្រកម្ពុជា និងលោក​ជំទាវ ព្រះឧត្ដមសីល ញ្ញាណធុលសុធា ព្រះ​មេគណខេត្ត ព្រះអង្គ គ្រូ សុវណ្ណថេរោ ដេតរដ្ឋា ព្រះចៅអធិការវត្តនន្ទសិរិ គន្ធរាម បានមានសង្ឃដីកា បញ្ជាក់ថា រាល់​សមិទ្ធផល ដែលបានកើតឡើ​ង ព្រមទាំងបានប្រារព្ធធ្វើបុណ្យឆ្លង នាឱកាសនេះ គឺបានមកពីការ​ចូលរួមសទ្ធាជ្រះថ្លា ពីសប្បុរសជន​ជិតឆ្ងាយក្នុង និងក្រៅប្រទេស ព្រមទាំងប្រជាពុទ្ធបរិស័ទ ចំណុះ​ជើងវត្តបង្កើតបានជាសមិទ្ធផលទាំងអស់ សម្រាប់ប្រើ​ប្រាស់ និងសម្រាប់គោរពបូជា ក្នុងនោះផង​ដែរ សមិទ្ធផលថ្មីៗទាំង៦ ខាងលើនេះ ត្រូវចំណាយអស់ថវិកា​ប្រមាណជា ជាង​១០ម៉ឺនដុល្លារសហ​រដ្ឋអាមេរិក ។

 

នាឱកាសនោះឯកឧត្តម​គង់ ប៊ុនលី បានសម្តែងការ កោតសរសើរ និងអរគុណដោយស្មោះ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ សប្បុរសជន ជិតឆ្ងាយ ដែលបានរួមសាមគ្គីគ្នា ចូលរួមកសាងបាននូវ​សមិទ្ធ​ផលនានាជាច្រើន ក្នុងវត្តនេះ ហើយជាទឹកចិត្តសទ្ធាជ្រះថ្លាជាបុណ្យ កុសលដ៏ធំធេងមិនអាច​កាត់ថ្លៃ បានហើ​យក៏ជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍលើ​គ្រប់វិស័យ មិនថាពុទ្ធចក្រ ឬអាណាចក្រក្តី។

 

ឯកឧត្តម​គង់ ប៊ុនលី មានប្រសាសន៍បន្តថា រាល់សមិទ្ធផលទាំងអស់ ដែលបានកើតឡើងលើគ្រប់​វិស័យនាពេលនេះ គឺអាស្រ័យប្រទេសជាតិយើងមានសុខសន្តិភាពពេញ​លេញ ក្រោមការដឹកនាំដ៏ ត្រឹម​ត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាចុងក្រោយ ឯកឧត្ដម បានធ្វើការផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ព្រមទាំងព្រះសង្ឃ អាចារ្យ គ​ណៈ​កម្មការ ត្រូវបន្តរួមសាមគ្គីគ្នាឲ្យបានល្អ ដោយជៀសវាង​ការប្រកាន់​បក្សពួក ដែលអាច​ធ្វើឲ្យពុទ្ធ​បរិស័ទ បាត់បង់​ជំនឿ ធ្វើឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនា នៃយើង​សំខាន់ទប់ស្កាត់កុំឲ្យមាន​ជា​ជម្លោះ អធិក​រណ៍កើតឡើង ដើ​ម្បីឲ្យសមទៅនឹងពាក្យថា វត្តអារាមជាឃ្លាំងសម្រាប់ផ្ទុកក្បួនច្បាប់ គម្ពីរដីកា ទំនៀមទម្លាប់ប្រពៃណី អក្សរសាស្ត្រជាតិ ។បញ្ចប់កម្មវិធីគណអធិបតីបានចែកជូននូវ អំ​ណោយដល់លោកតា លោកយាយចូលរួម ព្រមទាំងកាត់ខ្សែបូរអភិសេកព្រះអង្គធំ និងរាប់បាត្រដល់ ព្រះសង្ឃផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button