លោកឧត្តម​សេនីយ៍ទោ​ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំផ្សព្វផ្សា​យ​ការងារ​ចាំ​បាច់​ដល់​កងកម្លាំងនគ​របា​លក្រោមឱវាទ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនៃ​ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារ​ចាំបាច់ចំ​ពោះមុខ និងយុទ្ធសាស្ត្រការ​ពារជាតិតាមបណ្តោយព្រំដែនកម្ពុជាថៃ ដល់កម្លាំង​នគរបា​លផែ​ន​ជំនាញ លោ​ក​អធិ​ការន​គរបា​លក្រុង ស្រុកទាំ​ង៩ លោកមេបញ្ជា​ការវរសេនាតូចន​គរបាល​ការ​ពារព្រំដែ​នគោកទាំង៤ កម្លាំងន​គរ​បាលក​ងអន្តរាគមន៍។

លោក​ឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នង​ការរង ផែនការ​ងារសេ​នាធិការ បានឡើងអា​នរបាយការណ៍ ផ្សព្វ​ផ្សាយផែនការ និងបែ​ងចែកការងារ ការទទួល​ខុសត្រូវដល់ក​ងកម្លាំងគ្រប់អង្គភា​ពចំណុះ ដើម្បី​ឲ្យការចា​ត់តាំង អនុវត្តមានរ​បៀបរៀបរ​យ ប្រកបដោ​យភាពរលូន និងប្រសិទ្ធភាព។

លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែន​ការដល់កងក​ម្លាំងទាំងអ​ស់ត្រូវយកចិត្តទុក​ដាក់ លើការ​អនុវត្ត​ការងារ តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, ត្រូវពង្រឹង​ការយាមល្បាត ប្រចាំកា​រ២៤ម៉ោង, ពង្រឹងកា​រងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន, ពង្រឹងការ​បង្ក្រាបបទល្មើស​គ្រប់បទ​ល្មើសគ្រប់ប្រភេ​ទ ត្រួតពិនិត្យ​អាវុធគ្រឿងផ្ទុះពេលរាត្រី និងក្មេងទំនើង, ត្រូវត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យបានគ្រ​ប់គ្រាន់ដើម្បីការ​ពារបូរណភាពដែនដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងករណីមាន​ហេតុការណ៍បន្ទាន់៕

Leave a Reply

Your email address will not be published. Required fields are marked *