ពិធី​បុណ្យ​សម្ភោធឆ្លង​ សាលាពុទ្ធិកសិក្សា​ នាវត្ត​ ទួលលក្ខរស្មីមានជ័យ​ (ហៅវត្តទួលពង្រ)

ចេញផ្សាយនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

ខេត្តបន្ទាយមានជ័យ៖សាលាពុទ្ធិក​សិក្សា​សា​លា​បា​លី ស្ថិតនៅ​ក្នុងវត្តទួ​លលក្ខរ​ស្មីមានជ័យហៅវត្តទួ​លពង្រនៅក្នុង​សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែតខេត្តប​ន្ទាយមា​នជ័យ ដែលមានទំហំ​បណ្ដោយ​៤០ម៉ែត្រ ទទឹង៩ម៉ែត្រ សង់អំ​ពីថ្មប្រក់​​ក្បឿង​បេតុង​អាមេ រចនា​បថ​ខ្មែរ​មាន៥បន្ទប់​ ថ្នាក់សិក្សាមាន​ បន្ទប់ ថ្នាក់កុំព្យូទ័រមាន ១បន្ទប់ និងបណ្ណាល័យមា​ន១បន្ទប់ ដែលចំណាយថ​វិកាអស់​សរុបចំនួន១៤ ៥៥០០ដុល្លារ​សហរដ្ឋអាមេរិក ហើ​យត្រូវ​បានរៀប​ចំពិធីធ្វើបុណ្យ​ សម្ភោធឆ្លង​ ដាក់ឲ្យ​ប្រើប្រា​ស់ជាផ្លូវកា​រនៅ​សាលាពុទ្ធិក​សិក្សានេះក្រោម​អធិបតីភាព​ខ្ពស់សម្ដេចព្រះព្រហ្មរតនៈ​ មុនី​ ពិន​ សែម​ សមា​ជិក​ថេរសភា​ គណៈ​សង្ឃនាយ​ក​ គណៈ​មហានិកាយ​ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចព្រះ​មហាសុមេ​ធាធិបតី​ អំ​លឹមហេង​ សម្តេច​ព្រះសង្ឃ​នាយ​កនៃព្រះរាជាណាចក្រកម្ពុជា​ លោក​លៀម​ សុដា​ អភិបា​លរង ខេត្តតំណែង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

ព្រះតេជគុណ​ សុវណ្ណបញ្ញាមុន្នី​ យឺន​ សុវណ្ណា​ ដែលជា​ព្រះចៅ​អធិការវត្តទួលពង្រព្រះអ​ង្គបានមាន​ សង្ឃដីកា​បញ្ជាក់​ថាសាលាពុទ្ធិកសិក្សាដែលស​ម្ពោធឆ្លងថ្ងៃនេះគឺបានមកពីការបរិច្ចាគ​ សទ្ធា​ពីសប្បុរសជ​នជិតឆ្ងាយដែលមា​នសទ្ធាសាង​សង់សមិទ្ធផលដ៏​មានតម្លៃមួយនេះ សម្រាប់​ សមណ​សិស្សបានសិក្សារៀនសូត្រ​ ។ សម្ដេចព្រះព្រហ្មរ​តនមុនី​ ពិន​ សែម​ និងលោ​ក លៀម​សុដា អភិបាល​រង​ ខេត្តបាន​មាន​ សង្ឃដីកា​ និងប្រសា​សន៍ថ្លែង​នូវអំណរ​គុណចំ​ពោះសប្បុរ​សជនពុទ្ធប​រិស័​ទជិតឆ្ងាយដែល​បានចំណាយទ្រព្យធនផ្ទាល់ខ្លួនក្នុងការជួយកសាងនៅសាលាពុទ្ធិកសិក្សា ដើម្បីបាន​ជាប្រ​យោជន៍ដល់ការសិ​ក្សារបស់​សមណសិស្ស​ និងបានចូលរួមទាំងអស់គ្នា​ ដើម្បី​លើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានការរីកចម្រើនខ្លាំងខ្លាឡើងបន្ថែមទៀតតាមរយៈ​ការពង្រឹងតួនាទីភារកិច្ចដឹក​នាំការគ្រប់គ្រងការពង្រឹងពង្រី​កចំណេះ​ដឹងពិ​សេសក្នុង​វិស័យពុទ្ធិក​សិក្សា​គ្រប់កម្រិត បា​នកាន់តែរឹងមាំនិងមាន​ប្រសិទ្ធភាព។

ព្រះអង្គបន្តថា​ រាល​សមិទ្ធផល​ទាំងអស់​ ដែលសម្រេចបានជាប្រយោ​ជន៍ក្នុងវិស័យព្រះពុទ្ធសា​សនាគឺមានទំ​ហំធំ​ធេងដូចជា​ សាលាពុទ្ធិកសិក្សាមួយខ្នងនេះ​ គឺជាកន្លែងបណ្ដុះនូវបញ្ហាញាណ​ ជាថ្នាលបណ្ដុះ​នូវធនធានមនុស្សយ៉ាងពិតប្រាកដចុងក្រោយសម្ដេ​ចក៏បានក្រើនរំលឹក​ដល់គ្រប់បណ្តាទីវត្ត​អារាម​ទាំងអស់ត្រូវធ្វើការអនុវត្តឲ្យបានខ្ជាប់ខ្ជួនដែកក្រសួងធម្មកា​រនិងសាសនា​បានដាក់ចេញនូវអភិក្រមសបី​ រួមមានស១​ វត្តស្អាត​ សំដៅលើបរិស្ថានស្អាតអនាម័យល្អ​ ស២​ វត្តស្វាង​ សំ​ដៅលើទីកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការអប់រំ ដុះខាត់និស្ស័យ​ ស៣​ វត្តស្ងប់​ ជាទីកន្លែងគ្មាន​អធិករណ៍ឬជម្លោះ។ បញ្ចប់នៃក​ម្មវិធីគណៈអធិបតីបានប្រគេននូវបណ្ណសរសើរដល់​សមណសិស្សជ័​យលាភី​ នឹងប្រគេនបណ្ណថ្លែងអំណរគុណ​ ដល់គណៈសទ្ធា​ ចែកក្រណាត់​ ស​ ដល់តាជីយា​យជីចែ​កជូនអំណោយដល់ប្រជាពលរដ្ឋដែលបានចូលរួម ម្នាក់ៗទទួល​បាននូវសារុ​ងមួយ​ ថវិកាមួយម៉ឺនរៀល​ លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួម​ ទទួលបានអាវមួយ​ និងពិធីកាត់ខ្សែបូដាក់​សម្ពោធ​ ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាពុទ្ធិកសិក្សានាឱកាសនោះផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *