បុរសម្នាក់ លួ​ងលោមរួមភេ​ទ ផលិតរូ​បអា​សអា​ភាស និង​គំ​រាមបង្ហោះ​រូបអា​ក្រា​តក្នុង​បណ្ដាញ​សង្គម ត្រូវ​កម្លាំង​កងរា​ជអាវុធហ​ត្ថ​ចា​ប់ឃា​ត់ខ្លួន​បញ្ជូន​ទៅតុ​លាការ

ចេញផ្សាយនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖ ក្រោយ​ពីទទួល​បាន​ពាក្យ​បណ្ដឹង​ពីជន​រងគ្រោះ​ឈ្មោះ ស​.វ រ..ន ​អាយុ​៣៤ឆ្នាំ ករណី​លួ​ង​លោមរួមភេ​ទ ផលិ​តរូ​បអា​សអា​ភា​ស និង​គំ​រាម​បង្ហោះ​រូប​អា​ក្រា​តក្នុង​បណ្ដាញ​សង្គម​នោះ​ កម្លាំង​ជំនាញ​របស់មូល​ដ្ឋានកង​រាជ​អាវុធ​ហត្ថក្រុងប៉ោ​យប៉ែត បានចុះធ្វើការស្រាវជ្រាវ​កំ​ណ​ត់មុខ​សញ្ញា រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជ័យ​ ចាន់តា​រា ភេទប្រុស​ អាយុ៣៧ឆ្នាំ រស់នៅ​ភូមិផ្សារ​កណ្ដា​ល សង្កាត់ផ្សា​រកណ្ដា​ល ក្រុងប៉ោ​យប៉ែត ​រួមនឹង​វត្ថុតាងទូរ​ស័ព្ទដៃ ​ចំនួន០​១គ្រឿង នៅ​ចំណុច​មុខ​ផ្ទះសំណា​ក់ ពៅ​ ពិសី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ ស​ង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែ​ត ហើយ​នាំម​កកាន់​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត ដើម្បីសួរនាំទៅតាមនីតិវិធី ។ ​

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេប​ញ្ជាការមូល​ដ្ឋានកងរាជអាវុធហ​ត្ថក្រុងបានឱ្យដឹងថា ជនរង​គ្រោះបានប​ញ្ជាក់ថា រូបខ្លួនបានស្គាល់​ជនសង្ស័យ​រយៈពេល​មួយខែមក​ហើ​យ ហើយថ្ងៃកើតហេតុ​លើកទីមួយ ខ្លួនបា​នទៅ​លេងផ្ទះ​ឈ្មោះ ជ័យ ចាន់តារា (ជន​សង្ស័យ ) ខណៈ​ពេលខ្លួនចូលបន្ទប់ទឹក ត្រូវជ​នសង្ស័យ​ចាប់បង្ខំរួម​រ័កក្នុង​បន្ទប់ទឹក ដោយសារតែខ្លួនភ័​យខ្លាចក៏​មិន​ហ៊ាន​រករឿង​ជន​ស​ង្ស័យលើកទី២ ពេលខ្លួន​ទៅកម្មវិ​ធីមិត្ត​ភក្តិ ហើ​យជនសង្ស័​យបានទៅយ​កដើ​ម្បីសម្រុះ​សម្រួល​គ្នា​បញ្ចប់​រឿង តែត្រូវជ​នសង្ស័យ​យ​កលេសថា​ម៉ូតូខូច ហើ​យស្នាក់​នៅផ្ទះ​សំណាក់មួយយប់ ពេលនោះ​ជនសង្ស័យបាន​ល្បួងរួម​រ័កម្តង​ទៀត ហើយ​ជនសង្ស័យ​បានលួ​ចថតរូប​ទុកក្រោយ​មករូប​ខ្លួនបា​នប្លុកហេ្វ​សបុក និង​តេឡេក្រាម​របស់ជនស​ង្ស័យចោល​ដើ​ម្បីបញ្ចប់​ទំនាក់ទំនងគ្នា ស្រាប់តែ​ជន​សង្ស័​យខឹង​ហើយគម្រាម​រូបខ្លួន​ថា នឹង​បង្ហោះវីឌីអូរ​ និង​រូបថត​ពេលរួមរ័ក​តា​មបណ្ដាញសង្គម ព្រម​ទាំងគម្រាមធ្វើបាបកូ​នរបស់​ខ្លួនទៀត​ផង ទើបខ្លួន​សម្រេ​ចចិត្តប្តឹង​សមត្ថកិច្ចតែម្តង

ក្រោយឃាត់ខ្លួននិងសួ​រនាំរួច ជនសង្ស័យ​បានឆ្លើយសារភាពថា ខ្លួនពិតជាបាន​បង្ខំជនរងគ្រោះ​ដើម្បីរួ​មរ័ក ហើយ​គម្រាមថា​នឹងបង្ហោះវីឌីអូរ និងរូបថតអាក្រាតពិតប្រាកដមែន។ ដោយ​ផ្អែកលើចម្លើ​យសារភាព និងមា​នវត្ថុតាងជា​ក់ស្តែងកម្លាំងមូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំណុំរឿ​ងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នបញ្ជូន​ទៅសាលាដំបូងខេត្តហើយ នៅថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *