ព័ត៌មានជាតិ

ឯកឧត្តមសន្តិបណ្ឌិត នេត ​សាវឿន និងឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាដឹកនាំការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀននៅកម្ពុជាឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព!

(ភ្នំពេញ)៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ផែនការសកម្មភាពស្ដីពី​ការចាត់តាំងអ​នុវត្តការងា​រប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុសច្បាប់ លើកទី៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២​៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្ដេជ្ញា​ចិត្តនិងដាក់​ចេញនូវធានការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុស​ច្បាប់នៅ​កម្ពុជា ឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងទស្សនៈដឹ​កនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គិតត្រឹមត្រីមា​សទី១ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស បានជា​ង ១ ៨០០​ករណី ក្នុងនោះមន្ទីរប្រឆាំងគ្រឿង​ញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ក្រាបបាន ១៨១ករ​ណី ឃាត់ខ្លួន​ជនសង្ស័យ ៥៤៨នាក់ (ស្រី ៣៥​នាក់) រឹបអូសគ្រឿង​ញៀនបានជិត ២តោន និងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥ បង្ក្រាប បានចំនួន ១ ៦៣១ករណី ឃាត់ខ្លួនជន​សង្ស័យ ៣ ៩០៣នាក់ (ស្រី ២៧០នាក់) រឹបអូសគ្រឿងញៀន បានជាង ៨០គីឡូក្រាម។

ក្នុងនាមអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានគណៈបញ្ជា​ការយុទ្ធ​នាការ​ប្រឆាំងគ្រឿងញឿនខុសច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តីក្រ​សួ​ងមហាផ្ទៃ បានចាត់ទុកលទ្ធផលសម្រេចបាននេះថា ពិតជាឆ្លុះបញ្ចាំងឱ្យឃើ​ញពីការយក​ចិត្តទុកដាក់របស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿង​ញៀនខុសច្បាប់​នៅកម្ពុជា ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ និងឆន្ទៈមុតស្រួចរបស់ស​ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកថា សម្តេចធិបតី បានផ្តល់អនុសាសន៍ណែនាំ​ឱ្យចាត់វិ​ធានកា​រម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមយុទ្ធសាស្រ្ត «សម្អាតចកដើម្បីឱ្យ​ទឹកថ្លា​ពេញផ្ទៃ​បឹង» និងបានដាក់ចេញបទបញ្ជាលេខ ០១បប ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុ​សច្បាប់តា​មក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ហាញឆន្ទៈមោះមុត និងទស្សនវិ​ស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយ​បញ្ហាពាក់​ព័ន្ធនឹងគ្រឿងញៀន សំដៅការពារសុខុមាលភាពប្រជាពលរដ្ឋ រួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នា​ប់សាធារណៈ និងការអភិវឌ្ឍសង្គម។

ផ្អែកតាមលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន ៨លើក កន្លង​ទៅ ពោលគឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ កងកម្លាំងអនុវត្ត​ច្បាប់បានបើកប្រតិបត្តិ​ការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន ៥៥ ៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០ ៣០៧នា​ក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ប្រមាណ ២៧ ៦៤១គីឡូក្រាម និងសារធា​តុគីមីផ្សំប្រមាណ ៥២០ ០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈ និងវត្ថុតាងជាច្រើនទៀត។

សមត្ថកិច្ចក៏​បានស្រាវជ្រាវ រកឃើញនិងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំង ចំនួន ៤៣៥ករណី ឃាត់ខ្លួនមេក្លោង ១៦៤នាក់ និងខ្សែរយៈបណ្តាញ ៨១១នាក់ ព្រមទាំងបាន​កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ផងដែរ។ លទ្ធផលនេះ​ធ្វើឱ្យ​កម្ពុជាទ​ទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងនោះការ​បង្កករឹ​បអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនក៏ បានរួមចំ​ណែកធ្វើឲ្យ​កម្ពុជាចាកចេញ​ពីបញ្ជីប្រ​ផេះនៃ FATF ផងដែរ

ភ្ជាប់នឹងវការផ្ដល់វិធា​នការគន្លឹះមួយចំនួន ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញការណែនាំ ៤ចំណុច ទៅកាន់មន្រ្តីពាក់ព័ន្ធ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុ​សច្បាប់ លើកទី៩  ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដ របៀបក្នុងការធ្វើតេស្ដ ការប​ញ្ជាក់​លទ្ធផលតេស ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button