ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញអប់រំផ្សព្វផ្សាយស​ភាពការណ៍​ព័ត៌មា​នថ្មីៗ ដល់​នាយ-​ពលទាហានចំណុះទីបញ្ជាការ កងពល

(បន្ទាយមានជ័យ)លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូ​ចថ្មើរជើងលេខ៥១ មេ​បញ្ជាកា​រ កងពលតូចថ្មើរជើង​លេខ៥១ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អ​ញ្ជើញ អប់រំផ្សព្វផ្សា​យសភា​ពការណ៍ព័ត៌មានថ្មីៗ ជា​តិ អន្តរជាតិ និងវឌ្ឍនភាពរី​កចម្រើន​លើគ្រប់វិស័​យ ក្រោម​ការដឹក​នាំប្រកប​ដោយគតិបណ្ឌិត សម្ដេចអគ្គម​ហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា​ភិបាល នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដល់នាយពលទាហានចំណុះទីបញ្ជាការ កងពល តូចថ្មើរជើងលេខ៥១ ។

 

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ថា យោធិនគ្រប់រូ​បត្រូវជៀស​ឆ្ងាយពីគ្រឿង​ញៀនឲ្យបាន​ជាដាច់ខាត គោរព និងអនុវត្ត ច្បាប់ចរាចរណ៍ ក្នុងការធ្វើដំណើរជិតឬឆ្ងាយ ។

 

ក្នុងឱ​កាសនោះដែរ លោកឧត្តម​សេនីយ៍ត្រី បានមានប្រសាសន៍​បញ្ជាក់ថា កងទ័ពគឺជា​ខឿនការ​ពារជា​តិ របស់ប្រជាជន ដើម្បីប្រជា​ជន ការពារប្រជាជន។ ជាពិសេស​គ្រប់ប​ណ្តាកងចំណុះទាំ​ងអស់ត្រូវបន្តអនុវត្តន៍ ការងារកសាងពង្រឹងអង្គភា​ពរឹងមាំលើគ្រប់វិស័យ ធានាបាននូវនិរន្តរភាព វឌ្ឍនភាព អង្គភាពប្រកបដោយចីរភាព

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!