ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង​បើកបុកគ្នា លើផ្លូវលេខ​៥៧ ផ្លូវ​ទៅព្រំ ក្នុងស្រុកសាលាក្រៅ បណ្តាល​ឲ្យមនុស្ស ១នាក់រ​ងរបួសធ្ងន់ និងស្រា២នាក់

ខេត្តប៉ៃលិន៖មនុស្ស ១នាក់រងរបួសធ្ងន់ និងស្រាល០២នាក់ រីឯមធ្យោបាយខូចខា​ត យ៉ាង​ធ្ងន់ធ្ងក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូបុក​ម៉ូតូ ដែល​បើ​កបរក្នុងទិសដៅ​ស្របទិសគ្នា​ ពោលគឺពី​លិចទៅ​កើត ​កាល​ពីវេលាម៉ោង ១៨​និង១០នាទី ថ្ងៃទី១​៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច​ជិតដល់​ជ្រោះសែន​សុខ ស្ថិតក្នុងភូមិបឹ​ងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្តកិច្ចស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមានៈ

ទី១ឈ្មោះ សារួម ជីមម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកឃ្លីក ពណ៌ ស ពាក់ស្លាកលេខ ប៉ៃលិន1D-2798 (រងរបួសធ្ងន់ បែ​កក្បាលផ្ទៃខាងមុខ និងសន្លប់)(ភាគី បង្ករ )

ទី២ឈ្មោះ ជេង ហួរ ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន បើកបរ​ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ដ ៦០៧៦ ភព១ (របួសស្រាល)(ភាគីរង​គ្រោះ )

ទី៣ឈ្មោះ ផើន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិថៃ (រងរបួសស្រាល)(អ្នករួមដំណើរ)

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពី​កត្តា​បើកបរក្នុងល្បឿនលឿន ដោយ​ខ្វះការប្រុង​ប្រយ័ត្ន បណ្តាលទៅ​បុកម៉ូតូម្ខាង ទៀតពី​ក្រោយពេញទំហឹង។បច្ចុប្បន្ន ភាគីបង្ករ​រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេ​ទ្យបង្អែកខេត្តប៉ៃលិន ចំណែ​កឯម៉ូតូទាំង ០២​គ្រឿង ខាងលើ​ ត្រូវបានកម្លាំងជំនាញធ្វើការដករហូ​តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុក​សាលាក្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិ​វិធីច្បាប់ជាក្រោយ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!