ព័ត៌មានជាតិ

សត្វគោចំនួន០៤ក្បាលងាប់ ដោយសារបាតុភូតធម្មជាតិរន្ទះបាញ់ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖សត្វគោចំនួន០​៤ក្បាល ត្រូវរន្ទះ​បាញ់ងាប់ កាលពីម៉ោង ១៥និង១៥នាទី រសៀល​ថ្ងៃទី១៩​ ខែកក្តដា ឆ្នាំ២០២២ នៅភូមិ​ស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិន។

សមត្ថកិច្ចបាន​ឲ្យដឹងថា បាតុភូតធម្មជាតិរន្ទះបាញ់នេះ បានកើតឡើង បន្ទាប់ពី​មានភ្លៀ​ងលាយ​ឡំជា​មួយនឹងខ្យល់ និង​មានរ​ន្ទះបាញ់មួយ​ករណី​នៅចំណុចភូមិខាងលើ។ម្ចាស់គោមានឈ្មោះឆែម ប្រុក ភេទប្រុស អាយុ៧២ឆ្នាំ​។

 

ជាមួយគ្នានោះដែរអាជ្ញាធរស្រុកសាលា​ក្រៅ សូមអំពាវ​នាវឱ្យប្រជាពលរដ្ឋដែ​លមានសត្វគោ ក្របី ដែល​យក​ទៅឃ្វាលនៅតាមវាលស្រែ សូមមាន​ការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតធម្មជាតិកើតឡើង ដែ​លបង្កឱ្យមា​នរន្ទះ ធ្វើប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាដើម៕ដោយៈលោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button