ព័ត៌មានជាតិ

អភិបាលស្រុកស្រែអំបិល នាំយកទេយ្យទាន និងចង្ហាន់ប្រគេនដល់ព្រះសង្ឃ នៅវត្តម​ហា​នន្ទិយ​បុព្វារាមវ័ន (វត្តគិរីវ័ន្ត

ខេត្តកោះកុង ៖លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល តំណាង​លោក​ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក យ៉ង់ យ៉ិន សមាជិ​កក្រុម​ប្រឹក្សា​ស្រុក តំណាង​លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹ​ក្សាស្រុក ​កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០​២២ បាននាំយក​ទេយ្យទាន និងចង្ហាន់ប្រគេនដ​ល់ព្រះសង្ឃ នៅវត្តមហានន្ទិយ​បុព្វារាមវ័ន (វត្តគិរីវ័ន្ត) ឃុំបឹង​ព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងវេនកាន់បិណ្ឌទី៨ នារដូវកាលបុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ។

ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក មន្ត្រីរា​ជការ នៃរដ្ឋបា​លស្រុកស្រែអំបិល ការិយាល័យអង្គភា​ពជុំវិញស្រុក ប្រធាន​ក្រុមប្រឹក្សា​ឃុំបឹង​ព្រាវ និងស​មាជិកក្រុមប្រឹក្សាឃុំបឹងព្រាវ ផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button