ព័ត៌មានជាតិ

សម្ភោធអា​គារសិក្សា និងសមិទ្ធផលនានា របស់អង្គការ សាម៉ារីតាន់ភឺស នៅវិទ្យាល័យបុស្បូវ ស្រុក​ព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖អគារសិក្សា និងសមិទ្ធ​ផលនានា របស់អង្គការ​សាម៉ារីតាន់ភឺស នៅវិទ្យា​ល័យ​បុ​ស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​ត្រូវបានសម្ភោធដាក់​ឲ្យប្រើប្រាស​នាព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមសេរី ជំនះ រដ្ឋលេខា​ធិការ តំណាងឯកឧត្តម បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជននិងកីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបា​លខេត្តបន្ទាយមា​នជ័យ និងមានការចូលរួមពី​លោក​បេរី ជែក​សិន នាយកប្រចាំ​អង្គការ សាម៉ារីតាន់ភឺស មេ​បញ្ជាការ មេបញ្ជាកា​ររង លោ​ក លោកស្រីប្រធាន​អនុប្រធា​នមន្ទីរ​អង្គភាពនានា​ជុំវិញ​ខេត្ត អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ អភិ​បាលនៃ​គណៈអភិបាលស្រុកម៉ាឡៃ មន្ត្រី​រាជការអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយនឹ​ងលោកគ្រូ អ្នកគ្រូអា​ណាព្យាបាលនិងសិស្សានុសិស្សផងដែរ។

នាឱកាសនោះឯកឧត្ដម សេរី ជំនះ មានប្រសាសន៍ថា ផ្អែក​តាមយុទ្ធ​សាស្ត្រនៃ​កំណែទម្រង់ស៊ី​ជម្រៅរបស់រាជរដ្ឋាភិបា​លយើងបានពុះពារ​ជម្នះបា​ននូវបញ្ហាប្រឈមធំជាច្រើន ទោះជា​មាន​បញ្ហាប្រទេ​ស​ជាតិជួបនូវការ​រងគ្រោះ​ដោយជំងឺកូវីដ១៩ ដែលបង្កនូវការរាំង​ស្ទះមា​នដូចជា បិទសាលារៀន បិទចរា​ចរណ៍ទូទាំងប្រទេស ហើយ​ក៏ជាបញ្ហាដែល រាជរដ្ឋាភិ​បាល ពិបាក​នៅក្នុងកា​រសម្រេចចិត្ត​បិទផ្លូវ​ជាដើម។ ការអប់រំគឺជា​កិច្ចដំ​ណើរការអភិវឌ្ឍន៍ការសិក្សា ឬការបណ្តុះ​បណ្តាល​កាយសម្បទានិងសតិបញ្ញា និងសីលធម៌ តាមរយៈគ្រប់​សកម្មភាពអប់​រំធ្វើឲ្យ​សិស្សទទួល​បាននូវ​ចំណេះ​ដឹង ជំនាញសមត្ថភាព មានតម្លៃ នឹងក្លាយជាបុគ្គលល្អ​ដែលមានប្រយោជន៍ ខ្លួន​ឯង​គ្រួ​សារនិង​សង្គមជាតិ​ ព្រមជាមួ​យនឹងការ​ធានា​ឲ្យមា​ន​ការអប់រំ​គុណភា​ពប្រ​កបដោ​យសមធម៌​បរិយា​ប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងកា​រសិក្សាពេញមួ​យជីវិតសម្រាប់ទាំងអស់គ្នា ។ពិតជា​មានសារ​សំខាន់ណា​ស់កុមារគ្រប់រូប ត្រូវទទួលនូវសេវាអប់រំតាមរយៈរូបភាព ដែលបានចូលរៀននៅបឋ​មសិក្សាមធ្យម​សិក្សាមានគឺមានឱកា​សបន្តការសិក្សាទៅមុខ ព្រមទាំងបានផ្តល់​នូវជម្រើសផ្សេងៗ​ទៀតច្រើន និងយុវជនដែលពុំ​ទាន់មានលទ្ធភាពទទួ​លបាននូវសេវា​អប់រំក្នុង​និងក្រៅប្រព័ន្ធ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​បានមានប្រសាសន៍ថា ការសិក្សាអប់រំសិ​ស្សានុសិ​ស្សជារឿង​សំខាន់​តែអ្វីដែ​លសំ​ខាន់ជាងនេះ​ទៀតគឺ អគារសិក្សា​ ដែលជាកន្លែង​សម្រាប់ផ្ដល់ នៃ​ការអ​ប់រំរបស់លោ​កគ្រូ អ្នកគ្រូទៅ​ដល់សហការ​សាងសង់​នូវអ​គារសិក្សា​គឺជាកា​រឆ្លើយតបទៅ​នឹងគោលនយោ​បាយយុទ្ធសាស្ត្ររ​បស់ក្រសួងអប់រំយុវជននិងកីឡា ទីមួយ​សមធម៌នៃការចូលរៀន ទីពីរគុណភា​ពនិងប្រសិទ្ធភាពនៃការអប់រំ ទីបីការកសា​ងសមត្ថភាពនិង​ការអភិវឌ្ឍស្ថាប័ន​ ។ដូច្នេះ​ការផ្គត់ផ្គង់អ​គារសិក្សាដល់ទីកន្លែងជួបការ ទៅបានជួយ​ដល់ការប្រមូល​កុមារទាំងអស់​ដោយមិ​នមានកា​រប្រកាន់វណ្ណៈការរើសអើង​ពណ៌សម្បុរ និ​ន្នាការនយោបាយ​កុមារពី​គ្រួសារក្រីក្រ ពិសេសកុមារី​កុមារា ដែលងាយរងគ្រោះ​ពីការរំលោភបំពាន​លើរាងកាយ ការប្រើនូវអំពើ​ហិង្សា និងការជួញដូរមនុស្សជាដើម ។

លោក បេរី ជេកសិន ដែលជានា​យកប្រចាំអង្គការសាម៉ារីតាន់ភឺស បានមានប្រសាសន៍ថា លោកមានសេ​ចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួម​ក្នុងពិធីសម្ពោធអ​គារសិក្សា​បីខ្នងមា​នចំនួនដប់ពីរបន្ទប់​និងសមិទ្ធផលនានា មានដូចជាអគារសិក្សាមួយខ្នង​បីបន្ទប់ឡានដុតសំ​រាមមួយនៅវិទ្យាល័​យបុស្បូវស្រុកព្រះនេត្រព្រះអគារសិក្សាមួយខ្នងប្រាំបន្ទប់ បង្គន់អនាម័យមួយខ្នង បន្ទប់អា​ងចម្រោះទឹកស្អាតនិ​ងឡដុតសំរាមនៅបឋមសិក្សា បឹងក្ងោក និងអគា​រសិក្សាមួយ​ខ្នង​បួនបន្ទប់ មានបង្គន់អនាម័យមួយខ្នង បីបន្ទប់ អាងចម្រោះទឹកស្អាត ជាមួយនិងឡដឹកសំរាម នៅ​ប​ឋមសិក្សាអូរស្វាយ នៃស្រុកម៉ាឡៃ ដោយចំណាយថវិកាសរុបចំនួន២៦៥ ៦៨១ ដុល្លារ រដ្ឋអាមេរិក។លោកបែរី ជែកសុន បានសម្តែងនូវការកោ​តសរសើរនិង​វាយតម្លៃខ្ពស់​ចំពោះកិច្ចខិ​តខំប្រឹងប្រែង​របស់មន្ទីរអប់រំយុវជន​និងកីឡាក៏ដូចជាថ្នាក់​ដឹកនាំគ្រប់លំដាប់​ថ្នាក់ព្រមទាំងអង្គកា​រជាតិនិងអន្តរ​ជាតិជា​ពិសេសក្នុងនាមអង្គការសាម៉ារីតាន់ ដែលបានខិតខំប្រឹង​ប្រែងរកនូវការគាំទ្រ​ពីសប្បុរសជន​ក្នុងនិងក្រៅប្រទេសរួមជាមួយនឹងដៃ នៅក្នុងការជួយ​អភិវឌ្ឍដល់វិស័យ​អប់រំជាពិសេសនៅ​ក្នុងខេត្តប​ន្ទាយ​មានជ័យ។ជាការពិតណាស់សមិទ្ធផល​ទាំងអស់នេះគឺកើនឡើង​ដោយការខិតខំប្រឹង​ប្រែងទាំងកម្លាំងកាយចិត្តស្មារ​តីព្រមទាំងមានកិច្ចសហប្រ​តិបត្តិការយ៉ាងសកម្មផុលផុស និងប្រក​បដោយ​ការទទួលខុសត្រូវ​ដើម្បីសម្រេចបាន​នូវសមិទ្ធផលទាំង​អស់នេះ​ជាច្រើនឥ​តគណនាជន​ខេត្ត។ ចុងបញ្ចប់នៃកម្មវិធីក៏មានការបំពាក់នូវគ្រឿងឥស្សរិយយស និងជូនបណ្ណសរ​សើរនិងចែក​សម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស និងមានពិធីចុះ​ហត្ថលេខាលើសៀវភៅ​ក្រាស់មានពិធីដាំ​កូនឈើ និងមានការកាត់ខ្សែបូបញ្ចប់នៃកម្មវិធីផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!