ព័ត៌មានជាតិ

ប្រកាសតែ​ងតាំង គណៈកិត្តិយស និងគណៈកម្មាធិការ អនុសាខា​ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីប្រកា​សសុពលភាព ដល់លោក លោកស្រី ព្រះតេជ​គុណ​ព្រះកិត្តិ​យស​នៃគ​ណៈ​កម្មា​ធិការសាខា កាកបាទក្រហ​មក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព លោក លី សារី អនុប្រធា​នអចិន្ត្រៃយ៍សាខា​កាកបាទក្រហមខេត្ត។

គួរបញ្ជាក់ផងដែរថា គណៈកិត្តិ​យសត្រូវបានប្រកាសតែង​តាំងមានចំនួន៨ រូប ក្នុងនោះ ក៏​មានព្រះ​តេជគុណ ប៉ាត សុគន្ធ អនុគណក្រុង ​សិរីសោភ័ណមួយព្រះអង្គផងដែរ ហើ​យអនុសាខា ចំនួន៨ រូប​ព្រមទាំងមានមន្ត្រីប្រ​ចាំការចំនួន ២រូប។លោក ស្រេង សុផល ដែលជាប្រធានជាអនុ សាខាក្រុងក៏​បានឡើង​ធ្វើកា​រប្តេជ្ញាចិត្តខ្ពស់ ប្ដេជ្ញារក្សាសាមគ្គីភាពផ្ទៃក្នុង​លើកកម្ពស់ក្នុងការដឹកនាំ តម្រង់ទិស​ដៅដល់សមាជិករបស់ខ្លួនយកចិត្តទុកដាក់ ដល់អ្នកស្ម័​គ្រចិត្តនិងក្រុម​យុវជនបន្តបង្កើន​នូវកិច្ចស​ហការ ល្អជាមួយអាជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្ដេជ្ញាចិត្តគ្រប់​គ្រងចំណូល​ចំណាយ​ឲ្យមាន​តម្លាភា​ពគណនេយ្យភាព។

លោក លី សារី ដែលជាអ​នុប្រធានអចិន្ត្រៃយ៍បា​នមានប្រសា​សន៍ថា ទោះបី​ជាសកល​លោកទាំង​មូល​ក្នុង​នោះក៏​មានកម្ពុជា​ផងដែរ​ស៊ូទ្រាំនូវជ័​យ​ជម្នះ​បញ្ហា​ជាច្រើន​អាចអូស​បន្លាយយូរឆ្នាំ​ក៏ដោយ ក៏កាកបាទក្រហមកម្ពុជា ក្រោមការ​ដឹកនាំដោយសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមជា​មួយគ​ណៈកម្មាធិការសាខា នៅតែប​ន្តជំរុញស​កម្មភាព ជួយជនរងគ្រោះ និងជនងាយរ​ងគ្រោះបាន​ទាន់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វី ឡើយ​ដោយមិនទុកឱ្យ​មាននរណាម្នាក់ស្លាប់ដោ​យអត់អាហារនោះទេ។

លោក លី សារី បន្តទៀតថា ពិធីប្រកា​សសមា​សភាព​ជូនដ​ល់អស់លោក លោកស្រី​នៅថ្ងៃនេះ សំដៅ​លើកកម្ពស់ស្មារ​តីសាមគ្គី លើវិស័យមនុស្សធម៌​ អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទ​បញ្ជាផ្ទៃក្នុង​របស់កាកបាទក្រហមកម្ពុជា ហើ​យសង្ឃឹមជឿជាក់ថា ព្រះអង្គ អស់លោក លោកស្រី នឹងខិតខំស្វែងរកនូវការ ឧបត្ថម្ភទាំងសម្ភារៈថ​វិកា ដើម្បីបន្តដោះស្រាយ​គ្រប់បញ្ហារប​ស់បងប្អូនប្រ​ជាពលរដ្ឋទីទាល់​ក្រ កុមារកំព្រា គ្មានទីពឹង និងជនងាយរង​គ្រោះដូចជាគ្រោះ​ទឹកជំនន់​ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយធម្មជាតិជាដើម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button