ព័ត៌មានជាតិ

សាខាកាកបាទក្រហ​មកម្ពុជា ខេត្តកំពង់ចាម បន្តប្រគល់ផ្ទះម​នុស្សធម៌ទី១១ ជូនជន​ចាស់ជរា​ទ័លលំ​បាក ១គ្រួសារ នៅឃុំតាអុង ស្រុកចំការលើ

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រ​ធានគ​ណៈកម្មាធិការសាខា កាកបា​ទក្រហមកម្ពុជាខេត្ត ​អមដំណើរដោយ ព្រះវត្តមាន ព្រះសីលសំវរ ព្រះ​នាគមុនី មេគណខេត្ត ឯកឧត្តម អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា​គណៈ​កម្មាធិកា​រសាខា រួមនឹងព្រះមន្ត្រី​សង្ឃនៃសាលាគ​ណខេត្ត សាលាអនុគណស្រុក និងអនុសាខាស្រុក នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែសីហា​ ឆ្នាំ២០២២ បាននិមន្ត និងអញ្ជើញ​ចុះប្រគល់ផ្ទះបន្ទាប់ទី១១ ជាកម្មវិធីផ្ទះម​នុស្សធ​ម៌ខេត្ត ក្រោមកិច្ចស​ហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូន ជន​ចាស់​ជរាទ័​លលំបាក ១គ្រួសារ ឈ្មោះ ខៀវ ខេត អាយុ ៧២ឆ្នាំ រស់នៅភូមិទួលប្រាក់ ឃុំតាអុង ស្រុក​ចំការលើ។

គួររំលឹកថា លោកតា ខៀវ ខេត និងប្រពន្ធឈ្មោះ រិទ្ធ ហុន អាយុ ៧០ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅ​ពឹងអាស្រ័យតែលើការជួយ​របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ: ប័ណ្ណសមធម៌ ក្រ ២ ។ពួក​គាត់ មានកូនប្រុស​ស្រី ៣នាក់ បានរៀ​បការបែកគ្រួសារ ខណ​:ពួកគេ ក៏មានជីវភា​ពលំបាកដូចគ្នា​មិន​អាចពឹងពាក់បាន ។ច្រើនឆ្នាំមកនេះ តា ខៀវ ខេត វ័យកាន់តែចាស់ និងមានជំងឺ​លើសឈាមថែ​មទៀត រីឯយាយ រិទ្ធ ហុន ក៏ពិការ​ត្រគៀកខាងស្តាំ នាំអោយជីវភាពកាន់តែលំបាក សូម្បីជម្រក​ស្នាក់នៅ ក៏រស់​នៅក្នុងកូនរោងដោលតូចទ្រុឌទ្រោមខ្លាំង ដែលដំបូលជញ្ជាំងប្រក់ បាំងស្លឹក ធ្លុះ​ធ្លាយ ស្ទើរតែពុំអាចស្នាក់នៅបាន ពេលមានភ្លៀងម្តង ៗ ។ ទោះជាយ៉ាងណាជាង ១០ឆ្នាំមកនេះ យាយ រិទ្ធ ហុន ក៏បានចូលរួម​បំពេញការងារសង្គមយ៉ាងសកម្ម ក្នុងតួនាទីជាអនុប្រធានភូមិ និង​ជាភ្នា​ក់ងារស្ម័គ្រចិត្តព្យាបាលជម្ងឺគ្រុនចាញ់ ប្រចាំភូមិទួលប្រាក់ ផងដែរ។

ដោយ​មើលឃើញពីស្ថានភាពលំ​បាកនេះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចផ្តល់​ជូនផ្ទះឈើខ្ពស់​ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមា​ណ ១០,០០០,០០០ រៀល ​ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម​និង​សប្បុរសជន ជូនតា ខៀវ ខេត និង យាយ រិទ្ធ ហុន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុក​ដាក់​ថែរក្សាអនាម័យ សំ​អាតលំនៅដ្ឋាន ដុត កំទេចចោលវត្ថុដក់ទឹកនានា បំផ្លាញជម្រកមូសខ្លា សម្រាន្តក្នុងមុង ដើម្បីការពារជម្ងឺគ្រុនឈាម និងស្វែងយល់ អំពីរោគសញ្ញានិងការពារកា​រឆ្លងជម្ងឺ​អុត​ស្វា ដែលពិភពលោកកំពុងចាប់អារម្មណ៍ ។ ជាមួយនោះ បុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធាន​សុខា​ភិបាល ៣ការពារ ៣កុំ និង ជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបា​នគ្រប់គ្នា ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ​លោ​កតា ខៀវ ខេត សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយ​មួយ​ចំនួន និង ថវិកា ២០០,០០០រៀល ។ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!