ព័ត៌មានជាតិ

លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី នាំយកអំណោយមនុស្សធម៌ របស់សមាគមនារី ផ្តល់ជូនដល់ពលរដ្ឋចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូន

ខេត្តបន្ទាយមានជ័យ ៖នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត ព្រមទាំងក្រុមការងារថ្នាក់ខេត្តស្រុក-ក្រុង បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សមាគមនារីកម្ពុជា ខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់ពលរដ្ឋចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ២១គ្រួសារ និងស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ១០នាក់ នៅស្រុក-ក្រុងជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកម៉ាឡៃ, ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។

 

មានប្រសាសន៍សំណេះសំណាលលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ ហេមចិន្តា អគ្គមហាឧបាសិកាពុទ្ធសាន៍នូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តជូនចំពោះបងប្អូនស្ត្រីដែលក្ដីនឹករលឹក។

 

ជាមួយគ្នានោះលោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាព្វកិច្ចជាពលរដ្ឋម្ចាស់សម្លេងឆ្នោត ក៏ជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ជាពិសេសអ្នកដែលនាំនូវសន្តិភាពជូនប្រទសជាតិយេីង។

 

ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពួកគាត់ជាពិសេសនៅពេលពួកគាត់ជួបទុក្ខលំបាក តែងតែមានមុខថ្នាក់ដឹកនាំចុះមកជួយជានិច្ច ដែលធ្វេីឱ្យពួកគាត់មានភាពកក់ក្តៅ បង្ហាញពីការយកចិត្តទុកដាក់ ស្រឡាញ់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនទុកឲ្យពួកគាត់រងទុក្ខវេទនាឡើយ។ ទន្ទឹមជាមួយគ្នានោះពួកគាត់ក៏បានប្តេជ្ញាគាំទ្រ លេីកការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ដែលមាននាំសុខសន្តិភាព ពេញផ្ទៃប្រទេស ពិសេសសម្តេចបានខិតខំដឹកនាំប្រទេសពីបាត់ដៃទទេ រហូតមានការអភិវឌ្ឍគ្រប់ទីកន្លែង។

 

សូមបញ្ជាក់ថា ៖ ចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ទាំង៣ស្រុក សរុបចំនួន ២១គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម, មីមួយកេស, ទឹកសុទ្ធមួយកេស គ្រឿងឧបភោគបរិភាគ រួមនឹងថវិកាចំនួន២០ម៉ឺនរៀល។ ក្នុងនោះស្រ្តីមានផ្ទៃពោះ ស្ត្រីកូនខ្ចី សរុបចំនួន១០នាក់ ក្នុងម្នាក់ទទួលបាន ឃីតមួយ សារុងមួយ រួមនឹងថវិកាមួយចំនួន។  ក្នុងនោះលោកជំទាវ ជ័យ ណារី បានផ្តល់សារុងម្នាក់មួយជូនពលរដ្ឋនៅមូលដ្ឋានដែលបានចូលរួម ប្រមាណជិត១០០នាក់សារុង ព្រមទាំងឧបត្ថម្ភ ឈុតកីឡា ដល់ក្មេងៗម្នាក់មួយផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button