ព័ត៌មានជាតិ

កងកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរលេខ៥១ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តាំងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចលេខ៥១៣ ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១នោះទេ អង្គភាពតែងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ផ្សាភ្ជាប់រវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅជុំវិញភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ជាក់ស្តែងនៅថ្ងៃនេះដែរ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានជួយប្រមូលផលស្រូវប្រជាពលរដ្ឋសម្រេចលទ្ធផលលើទំហំដី ចំនួន ១,៥ ហិកតា ប្រជាពលរដ្ឋមានការសប្បាយរីករាយ ត្រែកអរ និងអរគុណដល់កងកម្លាំងទាំងអស់  ដែលបានចុះជួយទាន់ពេវេលា។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលៈទេសៈ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសូមគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button