ព័ត៌មានជាតិ

បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ទៅសា​លា​ដំបូង​ ខេត្តបន្ទា​យមា​នជ័យ ពាក់ព័​ន្ធករណី​ជួញដូ​រគ្រឿង​ញៀន​ នៅក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមនជ័យ៖ជន​សង្ស័យឈ្មោះ￸ ហៃ សុងត្រា ភេទប្រុស អាយុ៣​០ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​បន្ទប់​ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/​ក្រុងប៉ោយប៉ែត ដែលជា​ប់ពាក់ព័ន្ធករ​ណី​ជួញដូ​រគ្រឿង​ញៀន​ ត្រូវ​បា​នកម្លាំង​កងរាជអាវុធ​ហត្ថ ដឹកនាំ​ដោ​យលោកវ​រសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជា​ការ​មូល​ដ្ឋាន​ កង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែ​ត ចាប់ឃាត់ខ្លួន​បានកាលពី​វេលាម៉ោ​ង២០ និង៣០​នាទី ថ្ងៃទី០​៦ ​ខែកម្ភ: ឆ្នាំ២០២២ បន្ទាប់ពី​ទទួលបាន​ព័ត៌មា​នពី​ប្រជាពលរដ្ឋ នៅជិត​មណ្ឌល​ចត្តាឡីស័ក​កូបធំ ស្ថិតក្នុងភូមិ​កូបធំ សង្កាត់និមិត្ត ​ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ ។​

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ​ខាងលើ​កម្លាំង​ដក​ហូត​បាន​នូវ​វត្ថុតាមាន ម៉្សៅក្រាមព​ណ៌សចំនួន០២កូនថ​ង់កិប ស្មើនឹងទម្ងន់១,៥៥ក្រាម និង​សម្ភារ​:មួយចំនួនទៀត រួចបញ្ជូនមកមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។នៅចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេ​ពិតជាបាន​ទិញគ្រឿង​ញៀនម​កទុកប្រើប្រាស់ខ្លួន​ឯងផង និង​ទុក​លក់ដូរបន្តផង ។

 

ដោយផ្អែកលើវត្ថុតាង និងចម្លើយ​សារភាពរបស់ជនសង្ស័យ ទើបកម្លាំង​ជំនាញមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង កសាងសំណុំរឿង ​បញ្ជូនទៅទីបញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។

 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួល​ការងារប្រឆាំ​ងគ្រឿង​ញៀន​បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ខាងលើ​រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំង​ការិយា​ល័យប្រឆាំងគ្រឿងញៀន​កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី០៨ ​ខែកម្ភ: ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button