ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ​ខ្លឹមសារសន្និបាត គណៈ​កម្មាធិការ​កណ្តាលគ​ណ​បក្សប្រជាជ​នកម្ពុជា ជូនស​មា​ជិក​នៅស្រុកកោះសូទិន

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណបក្សប្រជាជន​កម្ពុជា ស្រុកកោះសូទិន រៀបចំពិធីសំណេះសំណាល​ និងប្រជុំ​ផ្សព្វផ្សា​យខ្លឹមសារសន្និបាត គណៈកម្មា​ធិការ​ក​ណ្តាល​គណ​បក្សប្រជាជ​នកម្ពុជា ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិ​កគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រធា​នក្រុមការងារថ្នាក់​កណ្ដាលចុះជួយខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិ​កគណៈ​កម្មធិកា​រកណ្តាល ប្រធាគ​ណបក្សប្រជាជនកម្ពុជា​ ខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធា​នក្រុមកា​រងារថ្នាក់​កណ្ដាលចុះជួយស្រុកកោះសូ​ទិន និងមានការចូលរួមពីថ្នាក់ដឹក​នាំ សមាជិក សមា​ជិកា​គណបក្សចូលរួមប្រមាណជាង ៣០០ នាក់ផងដែរ

នា​ឱកាសនោះ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់នូវអនុសា​សន៍ណែនាំ​ចំនួន១៦​ចំណុច ម្រាប់សមា​ជិកសមាជិ​ការគណបក្សស្រុកកោះសូទិន យក​ទៅអនុវត្ត ដើម្បីត្រៀម​យកជ័យជ​ម្នះក្នុងការ​បោះឆ្នោតជ្រើសរើសតំ​ណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខានតែបាន។ក្រោ​យឯកឧត្តម អ៊ុ​ន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានឡើងអានល​ទ្ធផល​សន្និបាតវិ​សាមញ្ញរបស់​គណៈកម្មាធិការកណ្តាលគណប​ក្សប្រជាជនកម្ពុជា ដែលទើបនឹ​ងបញ្ចប់កាល​ពីពេ​លថ្មីៗកន្លងទៅ លោក ហេង ហ៊ុន អនុប្រធា​នគណៈកម្មាធិការបក្សស្រុកកោះសូទិន បានឲ្យដឹងថា លទ្ធផល​នៃការបោះឆ្នោតក្រុម​ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ប្រជាជននៅ​ស្រុកកោះ​សូទិន មានឈ្មោះបោះឆ្នោតចំ​នួន ៣៨,៨៤២នាក់ និងបានអញ្ជើញទៅបោះឆ្នោតចំនួន ២៩,៧០​៧នាក់ ស្មើ ៧៦% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះ​ឆ្នោតជូនគណ​បក្សប្រជាជន​កម្ពុជា មានចំនួន ២០,១៨៤ សម្លេង ស្មើនឹង ៧០%

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button