ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត​ និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ស៊ីម៉ងត៍ ដល់យោធិន​ជួបការ​លំបាក ក​សាង​ផ្ទះចំនួ​ន​១ខ្នង

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការ កងពលតូចថ្មើរជើ​ងលេខ៥១ នៅ​ថ្ងៃទី​០៣ ខែកក្តដា ឆ្នាំ២០២២ ​បានចា​ត់តាំ​ងលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរ​សេនា​តូចថ្មើរជើងលេខ៥១១ ដឹកនាំកម្លាំង នាំយកអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោ​កជំទាវ រួមមា​នស័ង្កសី ស៊ីម៉ង់ត៍ និងសម្ភារមួយចំនួនចុះជួយធ្វើផ្ទះជូន​យោធិនជួបការលំបាក នៅ​អង្គភាពវរសេនាតូចថ្មើរជើង​លេខ៥១១ ស្ថិតនៅភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ

 

លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ ជួ​សមុខឲ្យយោធិនជួបការលំបាក សូមគោរពថ្លែងអំ​ណរគុណ​យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែ​យកចិត្ត​ទុកដាក់ដល់សុខទុក្ខចំពោះយោធិនជួបការលំបាក និងសូម ឯកឧត្តម និងលោកជំទាវ មានសុខភាព​ល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងសូមគាំ​ទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button