ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវ​និតិសម្បទារ ដឹនាំ​ប្រតិភូទស្សន​កិច្ចនៅ​មណ្ឌល​សំចត​ក្រុងប៉ោយប៉ែត​ និងពិនិត្យវឌ្ឍ​នភាព​នៃដំ​ណើរការ​សាង​សង់​អាគា​រមណ្ឌល​សំ​ចតថ្មី​ ដែលជា​ជំនួយ​របស់​​រដ្ឋា​ភិ​បាលថៃ

(បន្ទាយមានជ័យ)៖​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គ​មកិច្ច អតីតយុទ្ធជន និងយុ​វនីតិសម្បទារ​ នា​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បាន​ដឹក​នាំប្រតិភូ​ទស្សន​កិច្ចកា​រងារនៅ​មណ្ឌល​សំចតក្រុង​ប៉ោយ​ប៉ែត និងពិនិត្យវឌ្ឍន​​ភាពនៃដំណើ​រការសាង​ស​ង់អា​គារមណ្ឌល​សំច​តថ្មី ចំនួន៥ ក្រោម​ជំនួ​យរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រថៃ ដែល​មា​នតម្លៃជិត ១,៥លានដុល្លារ នៅភូមិប្រជា​ធម្មកើត សង្កាត់​អូរឬស្សី ក្រុងប៉ោ​យប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

នាឱកាសសនោះដែរឯកឧត្តម វង សូត បានថ្លែងកោតសរសើរដល់មន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និងយុវនិ​តិសម្បទារ អាជ្ញាធរដែនដី​ អង្គការ សមាគ​មក្រៅរដ្ឋាភិបាលនានា ព្រមទាំ​ងមណ្ឌលសំច​ត ដែលបានខិ​តខំបំពេញការងារ​ទទួល​និងផ្តល់​សេវានានា​ដល់ពលករខ្មែរ​ដែលវិ​លត្រឡប់​ពីប្រទេ​សថៃ និងប្រទេ​សឯទៀត ទាំងក្នុង​កា​ល:ទេស:​ដ៏លំបាក​និងងាយ​ស្រួល​កន្លង​មកដល់​បច្ចុប្បន្ន ។

វិស្វករ​ថៃ លោកផៃរ៉ូត និងទីប្រឹក្សាប​ច្ចេកទេស​នៃក្រុមហ៊ុន​ថៃបាន​រាយការណ៍ជូ​នរដ្ឋមន្ត្រីនូវ​ដំណើរ​ការ​សាងសង់មណ្ឌលសំចតថ្មី នៅទល់មុខទីតាំ​ងចាស់ ។ ក្នុងនោះ ទីតាំង​ការដ្ឋាន បាន​ពង្រាបទី​លាន ចាក់ដី ធ្វើរបង​ព័ទ្ធការដ្ឋាន បុកជើ​ងសសរ​បាន៣០ភាគរយហើយ ។ហើយ បើគ្មាន​អ្វីប្រែប្រួល​ឬឧបសគ្គទេ គម្រោង​សាងសង់នឹងរួ​ចរាល់តាម​ផែនការ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២១៥ ខែ​សីហា ឆ្នាំ២០២៣ ។

ជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បានថ្លែងអំណរ​គុណដល់រាជរដ្ឋាភិបាលថៃ ដែលផ្ត​ល់ជំនួ​យឥត​សំណងក​សាងមណ្ឌល​សំចតថ្មី អោយមានលក្ខណ:សមស្រប ទំនើបនិងមា​នស្តង់ដា​រអន្តរជា​តិសម្រាប់​ទទួលពល​ករកម្ពុជានេះ ។និងក៏អរគុណលោករដ្ឋមន្ត្រីក្រសួងសុខុមាលសង្គមថៃ លោក​ពិនយ៉ា​រ៉ាក់ ពូនសាប់ ឯកអគ្គរាជទូតថៃ​ប្រចាំកម្ពុជាដែល បានខិតខំ​សម្របស​ម្រួលនូវកា​រផ្តល់ជំនួយ​នេះនិងបា​នចុះអនុស្សារ​ណ:យោគ​យល់គ្នា កន្លងមកថ្មីៗនេះ ។

លោកស្រីឈា ម៉ានីត នាយិកា​មណ្ឌលសំចត បាន​ឲ្យដឹងថា យោងអនុស្សារ​ណៈយោគយ​ល់គ្នា​រវាងក្រសួងសង្គ​មកិច្ច អតីតយុទ្ធជននិង​យុវនិតិសម្បទារ និងស្ថានទូតថៃប្រចាំកម្ពុជា ជំនួយ​សាង​សង់មណ្ឌលសំ​ចតថ្មីនេះ ត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ និងគ្រោង​បញ្ចប់ ។គម្រោង​សាងស​ង់មណ្ឌលសំចតថ្មី ខេត្តបន្ទាយមានជ័យ ស្ថិតជិតព្រំដែន​នាក្រុងប៉ោ​យ​ប៉ែតនេះ ត្រូវសង់​លើ​ផ្ទៃ​ដីជិត១ហិចតា ​ដែលមាន៥អគារ រួមមានៈ

អគារជ​នរងគ្រោះ បុរស១ ខ្នង ។

អគា​រជនរង​គ្រោះស្ត្រី១ ខ្នង ។

អគាររដ្ឋបាល​១ខ្នង ។

អគារអា​ហារដ្ឋាន១ខ្នង ។និង

អគារបណ្តុះប​ណ្តាលអា​ជីពរួម១ខ្នង ។

លោកស្រីបន្តថា បច្ចុប្បន្ន ស្ថានភាពពលក​រនិសន្តរ​ប្រវេសន៍​មាតុភូមិនិវត្តន៍​មានភាពធូរស្រា​ល ដោយ​ចូលម​កក្នុងមណ្ឌលសំច​តនេះមានតែប្រមាណ៥ផ​នាក់/ថ្ងៃ ។ចំពោះកិ​ច្ចសហ​ការមាន​ជាមួយអាជ្ញាធ​រមានសមត្ថកិច្ច និងសហប្រតិបត្តិការជាមួ​យដៃគូអភិវឌ្ឍន៍ដូចជា អង្គ​ការរតន:អ​ន្តរជាតិ និសន្តប្រវេស​ន៍អន្តរជាតិ(IOM), យូនីសេ​ហ្វ(UNICEF ),សាម៉ារីតា​ន់ ភឺស(Samaritan Purse ),3PC , គ្រួសារថ្មី, តំណ​ក់ទឹ​ក,ភឿនៗ​អារញ្ញាប្រាថេត ។ល។ក្នុងនោះ ចំពោះមុខ មណ្ឌល​បាននឹងកំ​ពុងផ្តល់​សេវា​ជា​អាហារសម្រន់ សុខភា​ពបឋម ប​ណ្តុះបណ្តា​លវិជ្ជាជីវ:៥ ជំនាញ ។ តែ​ខ្វះខា​តខ្លាំងថវិកា​សម្រាប់ពលករធ្វើដំ​ណើរវិលទៅផ្ទះនិងសហគមន៍វិញ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!